Connect with us

បាល់ទាត់អន្តរជាតិ

Ajax កំពុង​សម្លឹង​មើល ចង់​តែងតាំង​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី!!!

Published

on

ក្លឹប Ajax ដែល​ស្ថិត​នៅ​លីគ​កំពូល​នៃ​ប្រទេស​ហូឡង់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ខុស​ពី​ការ​រំពឹង​ទុក ដោយ​មិន​ត្រឹមតែ​មិន​អាច​ឈ្នះពាន​លីគ​ប៉ុណ្ណោះ​ទេ តែ​ទម្រង់​លេង​របស់​ក្រុម​ក៏​ហាក់​ដូច​មិន​សម​ប្រកប​ផង​ដែរ។ ជំហាន​ដំបូង ពួក​គេ​ចង់​គិតគូ​ដល់​ការ​ផ្លាស់​ប្ដូរ​គ្រូបង្វឹក​ថ្មី ដែល​អាច​មាន​សមត្ថភាព​ធ្វើការ​ជាមួយ​កីឡាករ​ក្មេងៗ។

ច្បាស់ណាស់​សម្រាប់​ហេតុផល​នេះ​ក្លឹប Ajax បាន​សម្រេច​ចិត្ត​សម្លឹង​មើល​បេក្ខភាព​គ្រូបង្វឹក​របស់ Barcelona គឺ​លោក Xavi Hernandez។ ដូច​ដែល​បាន​រាយការណ៍​ដោយ Diario Sport បាន​អះអាង​ថា Ajax បាន​ចូលរួម​ក្នុង​ការ​ពិភាក្សា​ជា​ជំហាន​ដំបូង​ជាមួយ​អ្នក​តំណាង​របស់ Xavi រួច​ហើយ។

គេ​បាន​ដឹង​ថា គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ក៏​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទៅ​ដឹកនាំ​នៅ Ajax ដែល​ហាក់​មិន​សូវ​មាន​សម្ពាធ​ខ្លាំង​ពេក​ដូច​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ លើស​ពី​នេះ​ទៀត Xavi ក៏មិន​ទាន់​ចង់​សម្រាក​យូរ​ពី​អាជីព​ជា​គ្រូបង្វឹក​របស់​គាត់​ដែរ ហើយ​ច្បាស់​ណាស់​ថា គាត់​នឹង​ចាប់​យក​ឱកាស​នេះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២