Connect with us

បាល់ទាត់អន្តរជាតិ

Courtois លើក​ឡើង​ថា Haaland សម​នឹង​ឈ្នះ​ពាន​​កីឡាករ​ល្អ​បំផុត​របស់ FIFA ជាង Messi និង Mbappe

Published

on

អ្នក​ចាំទី Thibaut Courtois របស់​ក្លឹប​អធិរាជស Real Madrid លើក​ឡើង​ថា ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City សម​នឹង​ទទួល​បាន​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់ FIFA ជាង Kylian Mbappe និង Lionel Messi។

យ៉ាង​ណា​មិញ Courtois បាន​និយាយ​ដោយ​សង្កត់​ធ្ងន់​ថា កីឡាករ​សញ្ជាតិ​ន័រវេស​រូបនេះ​មិន​ត្រឹម​តែ​ប្រមូល​បាន​ពានរង្វាន់​ដ៏​អស្ចារ្យ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ខ្សែប្រយុទ្ធ​ដែល​បាន​ស៊ុត​បញ្ចូលទី​​ច្រើន​គ្រាប់​ជាង​គេ​ក្នុង​ឆ្នាំ 2023 ផង​ដែរ។

អ្នក​ចាំទី​ឆ្នើម​រូប​នេះ​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​របស់ FIFA ថា៖ “ខ្ញុំ​គិត​ថា Haaland សម​នឹង​ទទួល​បាន​ពាន​រង្វាន់​ជាង​អ្នកណាៗ​ទាំងអស់ ព្រោះ​គាត់​បាន​ឈ្នះ UEFA Champions League, Premier League, FA Cup និង​ថែម​ទាំង​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​ផង​ដែរ។ ដូច្នេះ​សម្រាប់​ខ្ញុំ គាត់សម​នឹង​ទទួល​បាន​វា ទោះ​បី​ជា​កីឡាករ 2 រូប​ផ្សេង​ទៀត​ស៊ុត​បញ្ចូលទី​បាន​ច្រើន​គ្រាប់​ដែរ​ក៏​ដោយ”។

យ៉ាង​ណា​មិញ​គេ​បាន​ដឹង​ថា Haaland, Mbappe និង Messi គឺ​ជា​បេក្ខភាព 3 នាក់​ចុង​ក្រោយ​សម្រាប់​ការ​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2023 របស់ FIFA។ ដោយ​ឡែក​ពិធី​ប្រគល់ និង​ប្រកាស​ម្ចាស់​ពានរង្វាន់​នេះ​ជា​ផ្លូវការណ៍ នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ឡុងដ៍ ថ្ងៃទី 15 ខែមករា​ខាង​មុខ​នេះ។ សម្រាប់​ម្ចាស់​ពាន​រង្វាន់​នេះ​កាល​ពី​ឆ្នាំ​មុន​គឺ Messi គឺ​ជា​អ្នក​ឈ្នះ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២