បាល់ទាត់អន្តរជាតិ
Paul Pogba ប្រឈមនឹងការពិន័យមិនឲ្យលេងបាល់ 4 ឆ្នាំ បន្ទាប់ពីតេស្តឃើញសារធាតុគ្រឿងញៀនក្នុងខ្លួន

នៅក្នុងដំណើរវិវត្តន៍ចុងក្រោយរបស់ Paul Pogba បានកើតឡើងជាមួយនឹងរឿងរ៉ាវដ៏ធំមួយ ដោយគាត់ត្រូវបានគេរាយការណ៍ថា បានធ្វើតេស្តឃើញវិជ្ជមានជាមួយនឹងការប្រើប្រាស់សារធាតុញៀន។ រឿងនេះបានកើតឡើង បន្ទាប់ពីការប្រកួតលីគជាមួយក្លឹប Udinese នៅថ្ងៃទី 20 ខែសីហា ដែលជាការប្រកួតដែលគាត់មិនបានចូលលេង។
យ៉ាងណាមិញនៅពេលនេះ Paul Pogba ត្រូវបានតុលាការជាតិប្រឆាំងគ្រឿងញៀនរបស់ប្រទេសអ៊ីតាលីផ្ដន្ទាទោសបណ្ដោះអាសន្ន 3 ថ្ងៃ ដោយផ្អែកលើមូលដ្ឋាននៃការរកឃើញដំបូងៗ និងរងចាំការធ្វើតេស្តជាលើកទីពីរដែលជាតេស្តកម្រិត B។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីបែបនេះ ក្រោយការរកឃើញច្បាស់លាស់ នោះជនជាប់ចោទនឹងត្រូវជាប់ទោសរហូតដល់ 4 ឆ្នាំ ប្រសិនបើត្រូវបានគេរកឃើញថា សារធាតុញៀននេះត្រូវបានកើតចេញដោយចេតនា។
ករណីស្រដៀងគ្នាថ្មីៗនេះនៅក្នុងក្របខ័ណ្ឌ Serie A ក៏បានរកឃើញលើកីឡាករ Jose Luis Palomino របស់ Atalanta ដែរ ហើយកីឡាកររូបនោះត្រូវហាមឃាត់ ដោយខកខានលេងបាល់រយៈពេល 4 ខែ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានសម្រាប់សារធាតុញៀន Clostebol ប៉ុន្តែការធ្វើតេស្ដកម្រិត B មិនបានឃើញវិជ្ជមាននោះទេ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona