បាល់ទាត់អន្តរជាតិ
Juventus ត្រៀមបាត់បង់ Paul Pogba និងដាក់គោលដៅចង់បាន Thomas Partey មកជំនួសកន្លែងរបស់ខ្សែបម្រើរូបនេះ

ក្លឹបសេះបង្កង់ Juventus នឹងធ្វើការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ទៅលើខ្សែបម្រើ Thomas Partey របស់ Arsenal ស្របពេលដែលអនាគតរបស់ Paul Pogba កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ យ៉ាងណាមិញ Paul Pogba ពេលនេះត្រូវបានផ្អាកពីបាល់ទាត់បណ្តោះអាសន្ន បន្ទាប់ពីធ្វើតេស្តវិជ្ជមានលើកទីមួយ ចំពោះការប្រើប្រាស់សារធាតុជំនួយអ័រម៉ូន តេស្តូស្តេរ៉ូន (Testosterone)។
ប្រសិនបើលទ្ធផលវិជ្ជមានជាលើកចុងក្រោយ ត្រូវបានបង្ហាញ នោះដំណើរការកាត់ទោសប្រឆាំងគ្រឿងញៀននឹងចាប់ផ្តើម ហើយ Pogba អាចប្រឈមមុខនឹងការហាមប្រាមពីកីឡាបាល់ទាត់រហូតដល់ 4 ឆ្នាំ។ កីឡាករវ័យ 30 ឆ្នាំរូបនេះ ផ្ទេរពី Manchester United មកទីក្រុង Turin ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់លេងបានត្រឹមតែ 11 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបសេះបង្កង់ Juventus ដោយសារបញ្ហារបួសជាញឹកញាប់។
សារព័ត៌មាន Sky Sports News បានរាយការណ៍ថា Juventus បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដកហូតប្រាក់ឈ្នួលរបស់កីឡាករសញ្ជាតិបារាំងរូបនេះ ប្រសិនបើគាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទបំពានច្បាប់ប្រើប្រាស់សារធាតុញៀន ហើយ Juventus ក៏មានជម្រើសក្នុងការបញ្ចប់កុងត្រារបស់គាត់ផងដែរ ប្រសិនបើគាត់ត្រូវបានហាមឃាត់មិនឲ្យមានសិទ្ធិលេងបាល់ទាត់។
ទន្ទឹមនឹងនេះដែរ របាយការណ៍ដាច់ដោយឡែកមួយផ្សេងទៀតពីកាសែតអ៊ីតាលី La Repubblica បានអះអាងថា Thomas Partey របស់ Arsenal កំពុងក្លាយជាគោលដៅកំពូលមួយ នៃការចង់បានរបស់ Juventus ដើម្បីមកជំនួសការបាត់បង់ Paul Pogba។ យ៉ាងណាគេបានប៉ាន់ស្មានថា Juventus អាចនឹងពិបាកក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបកាំភ្លើងធំ ស្របពេលដែលខ្សែបម្រើរូបនេះកំពុងដើរតួយ៉ាងសំខាន់នៅ Emirates។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona