បាល់ទាត់អន្តរជាតិ
Carlo Ancelotti ប្រាប់ក្លឹបរបស់ខ្លួនឲ្យចុះហត្ថលេខាលើខ្សែការពារមួយរូបរបស់ Inter Milan

របាយការណ៍ពី Tuttosport បានឲ្យដឹងថា ក្លឹបអធិរាជស Real Madrid បានចាប់អារម្មណ៍លើខ្សែការពារកណ្ដាល Alessandro Bastoni របស់ Inter Milan។ យោងតាមប្រភពដដែល បានឲ្យដឹងថា គ្រូបង្វឹករបស់ Real Madrid លោក Carlo Ancelotti គឺជាអ្នកដែលផ្ដល់យោបល់ឲ្យក្លឹបទិញយកកីឡាករឆ្នើមរូបនេះ។
ផ្អែកតាមកុងត្រា និងទម្រង់លេងដ៏ល្អរបស់ Bastoni គេបានដឹងថា តម្លៃទិញផ្ដាច់កុងត្រារបស់គាត់មានចំនួនរហូតដល់ទៅ 80 លានអឺរ៉ូ។ កីឡាករអ៊ីតាលីរូបនេះ ជាផ្នែកមួយដ៏សំខាន់របស់ Inter Milan តាំងពីរដូវកាលមុនមកម្ល៉េះ។ រដូវកាលនេះ Bastoni បានបង្ហាញខ្លួនសរុប 33 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 3 ដង។
ថ្វីត្បិតតែបច្ចុប្បន្ន Real Madrid កំពុងកាន់កាប់តំណែងកំពូលតារាងនៅ La Liga និងកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA Champions League ក៏ដោយ តែពួកគេបានជួបវិបត្តិខ្វះខាតខ្សែការពារតាំងពីពាក់កណ្ដាលរដូវកាល រហូតមក។ ផ្សេងពីនេះទៀត ប៉ុន្មានថ្ងៃចុងក្រោយនេះ មានសេចក្តីរាយការណ៍ថា ខ្សែការពារ Nacho Fernandez ត្រៀមចាកចេញនៅរដូវក្ដៅនេះហើយ ដូច្នេះ Real Madrid ត្រូវចុះហត្ថលេខាលើខ្សែការពារចំណូលថ្មីយ៉ាងហោចណាស់ម្នាក់។
ប្រភព: Sportsmole