Connect with us

បាល់ទាត់អន្តរជាតិ

Aston Villa ឈាន​ដល់​កិច្ចព្រម​ព្រៀង​ទិញ​យក Ross Barkley

Published

on

នៅ​ទី​បំផុត​ក្លឹប Aston Villa ត្រៀម​នឹង​បង្ហាញ​ពី​​បេក្ខភាព​កីឡាករ​ចំណូល​ថ្មី​ដំបូង​បំផុត​របស់​ពួកគេ​នៅ​រដូវក្តៅ​នេះ​ហើយ។ យោងតាម​របាយការណ៍​ពី​លោក ​​Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប Aston Villa បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Luton Town សម្រាប់​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​ខ្សែបម្រើ​ប្រយុទ្ធ​ដែល​មាន​បទពិសោធន៍​ច្រើន Ross Barkley។

តម្លៃ​នៃ​ការ​ផ្ទេរ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ត្រូវ​បាន​ដឹង​ថា មាន​តម្លៃ​ប្រមាណ​ជា 5 លានអឺរ៉ូ​ប៉ុណ្ណោះ តែ​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​កិច្ចព្រម​ព្រៀង​ផ្សេងៗ​ទៀត​រវាង Ross Barkley ជាមួយ Aston Villa មិន​ត្រូវ​បាន​ដឹង​នោះ​ទេ។ ការ​ទិញ​យក Barkley គឺ​ជា​ការ​ស្នើ​សុំ​ផ្ទាល់​ពី​គ្រូ​បង្វឹក​ក្លឹប Aston Villa លោក Unai Emery ដែល​ជា​អ្នក​មើល​ឃើញ​ពី​សមត្ថភាព​របស់​កីឡាករ​ឆ្នើម​រូប​នេះ។

ក្នុង​រដូវកាល​មុន​របស់ Premier League ដែល​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ Barkley បាន​ចូល​លេង​ចំនួន 32 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 4 ដង។ មុន​ពេល​ចូលរួម​ជាមួយ Luton Town ខ្សែបម្រើ​ប្រយុទ្ធ​វ័យ 30 ឆ្នាំ​រូបនេះ​បាន​លេង​ឲ្យ​ក្លឹប​ធំៗ​មួយ​ចំនួន​ដូច​ជា Chelsea, Everton និង Nice។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២