Connect with us

បាល់ទាត់អន្តរជាតិ

Benfica បដិសេធ​សំណើរ​របស់​បិសាចក្រហម ដែល​ចង់​ទិញ​យក Joao Neves ដោយ​រងចាំ​ទឹកប្រាក់​ឡើង​ដល់ 100 លានអឺរ៉ូ

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើរ​ជា​លើក​ទី 2 សម្រាប់​ការ​ចុះ​ហត្ថលេខា​ទិញ​យក​ខ្សែបម្រើ​របស់​ក្លឹប Benfica គឺ​កីឡាករ Joao Neves ប៉ុន្តែ​សំណើរ​នោះ​ត្រូវ​បាន​ច្រានចោល​ជា​ថ្មី​ម្ដង​ទៀត។ កីឡាករ​វ័យ 19 ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​បេក្ខភាព​នៃ​ជម្រើស​ដំបូង​បំផុត​ដែល​បិសាចក្រហម​ចង់​ចុះ​ហត្ថលេខា​នាំ​យក​មក Old Trafford។

ខ្សែបម្រើ Joao Neves បាន​បង្ហាញ​ខ្លួន​សរុប 75 ប្រកួត សម្រាប់​ក្លឹប Benfica ដោយ​ស៊ុត​បញ្ចូលទី​បាន 4 គ្រាប់ ខណៈ​ដែល​គាត់​ធ្លាប់​បាន​ឈ្នះពាន Primeira Liga 1 និង Portuguese Super Cup 1 ក្នុង​វ័យ​មិន​ទាន់​ដល់ 20 ឆ្នាំ​ឡើយ។ មិន​មាន​អ្វី​ចំឡែក​ទេ​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន ពិសេស​ដូច​ជា Man United ជា​ដើម ចង់​បាន​កីឡាករ​ឆ្នើម​រូប​នេះ។

ការ​ពិភាក្សាអំពី​លទ្ធភាព​នៃ​ការ​ផ្ទេរ Joao Neves ទៅ Old Trafford បាន​ស្ងប់ស្ងាត់​បន្តិច​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ដោយ​សារ​បិសាចក្រហម​ទំនង​ជា​​បង់​ថ្លៃ​មិន​ទាន់​ដល់​កម្រិត​នៃ​ការ​ចង់​បាន​របស់ Benfica។ យោងតាម​សារព័ត៌មាន​ព័រទុយហ្គាល់ Correio da Manha បាន​រាយការណ៍​ថា Man United បាន​ដាក់​សំណើរ​ដេញ​ថ្លៃ​ជា​លើក​ទី 2 ដែល​មាន​ទឹកប្រាក់ 70 លាន​អឺរ៉ូ។

គេ​បាន​អះអាង​ថា Benfica នឹង​ទទួល​យក​សំណើរ​នៃ​ការ​លក់ Joao Neves លុះ​ត្រា​តែ​ឈាន​ដល់​ការ​ដេញ​ថ្លៃ​ឡើង​ដល់ 100 លានអឺរ៉ូ (84.7 លានផោន) ស្រប​ពេល​ដែល​កុងត្រា​របស់​ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ជា​មួយ​ក្លឹប​បច្ចុប្បន្ន​មាន​សុពលភាព​រហូត​ដល់ ថ្ងៃ​ទី 30 ខែ​មិថុនា ឆ្នាំ 2028។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២