បាល់ទាត់អន្តរជាតិ
រដូវកាលនេះ ជារដូវកាលដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League
នៅថ្ងៃចុងក្រោយនៃការប្រកួតក្នុងក្របខ័ណ្ឌ Premier League (EPL) ដែលទើបនឹងបញ្ចប់ទៅកាលពីពេលថ្មីៗនេះ បានបង្កើតនូវកំណត់ត្រាថ្មីមួយមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ សម្រាប់កំណត់ត្រានោះ គឺចំនួនគ្រាប់បាល់នៃការស៊ុតបញ្ចូលទីក្នុងមួយរដូវកាលនៅ Premier League។
ក្នុងរដូវកាល 2023/2024 នេះ មានការស៊ុតបញ្ចូលទីកើតឡើងសរុបរហូតដល់ចំនួន 1223 គ្រាប់ ដែលច្រើនជាងរដូវកាលណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រលីគកំពូលរបស់អង់គ្លេស។ គ្រាប់បាល់ស៊ុតបញ្ចូលទីសរុបក្នុងមួយរដូវកាលដែលច្រើនជាងគេ ក្នុងកំណត់ត្រារបស់ Premier League កាលពីមុនមានចំនួន 1246 គ្រាប់ ក្នុងឆ្នាំ 1992-1993 តែនៅពេលនោះ ការប្រកួតប្រជែងនៅក្នុងលីគមានក្រុមរហូតដល់ 22 ខណៈដែលបច្ចុប្បន្នមានតែ 20 ក្រុមប៉ុណ្ណោះ។
គួររំលឹកផងដែរថា បន្ទាប់ពីមានការប្រកួតប្រជែងដ៏មមារញឹកពេញមួយរដូវកាល ក្របខណ្ឌកំពូលរបស់អង់គ្លេសបានរកឃើញម្ចាស់ជើងឯកហើយ គឺបានទៅលើ Manchester City ដែលពួកគេបានឈ្នះវា 4 រដូវកាលជាប់ៗគ្នា។ Man City មាន 91 ពិន្ទុ ពីលើ Arsenal ឈរនៅលេខ 2 មាន 89 ពិន្ទុ និង Liverpool ឈរនៅលេខ 3 មាន 82 ពិន្ទុ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត