បាល់ទាត់អន្តរជាតិ
ស៊ុត 3 គ្រាប់វគ្គផ្ដាច់ព្រ័ត Europa League ពេលនេះ Lookman ត្រូវបានក្លឹបធំៗជាច្រើនចង់បាន
កីឡាករឆ្នើមដែលស៊ុត Hat-trick វគ្គផ្តាច់ព្រ័ត្រ Europa League កាលពីពេលថ្មីៗកន្លងទៅ ហាក់កំពុងមានតែមខ្លាំង ដោយទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន។ ក្លឹប Atalanta បានឈ្នះពាន UEFA Europa League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយលុត Bayer Leverkusen ក្នុងលទ្ធផល 3-0 នៅវគ្គផ្តាច់ព្រ័ត្រ។
រឿងដ៏អស្ចារ្យមួយផ្សេងទៀតគឺខ្សែប្រយុទ្ធស្លាប Ademola Lookman បានស៊ុត 3 គ្រាប់ម្នាក់ឯងនៅវគ្គផ្តាច់ព្រ័ត្រនោះ ហើយគេបានក្លាយជាកីឡាករដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលស៊ុតបាន Hat-trick ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League។ យ៉ាងណាមិញ Lookman មានស្ថិតិគ្រាប់បាល់សរុប 15 គ្រាប់ និង Assist 8 ដង ក្នុងការបង្ហាញខ្លួន 45 ប្រកួតសម្រាប់ Atalanta ក្នុងរដូវកាល 2023-2024 នេះ។
ស្ទីលលេងរបស់ Lookman គឺដូចជាខ្សែប្រយុទ្ធស្លាបដ៏មានបទពិសោធន៍ម្នាក់ ដែលព្យាយាមញាក់ និងអូសទៅរកគោលដៅដែលអាចស៊ុតបញ្ចូលទីបាន។ ក្លឹបធំៗជាច្រើនបានសម្លឹងមើលឱកាសដើម្បីចុះហត្ថលេខាលើ Lookman នៅរដូវក្ដៅនេះ ហើយក្លឹបទាំងនោះត្រូវបានគេដឹងថា មានដូជា៖ Atletico Madrid, Juventus, Liverpool, Bayern Munich និង PSG។
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar