បាល់ទាត់អន្តរជាតិ
Newcastle ប្រកាន់គោលជំហរមិនលក់ Guimaraes ក្រោម 100 លានផោន
ខ្សែបម្រើដែលជាទ្រព្យសម្បត្តិដ៏សំខាន់មួយរបស់ក្លឹប Newcastle គឺកីឡាករ Bruno Guimaraes កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើន ខណៈដែលតម្លៃផ្ទេររបស់គេកាន់តែឡើងថ្លៃខ្លាំងទៅៗផងដែរ។ ក្លឹបមេឃខៀវ Manchester City និងក្លឹបកាំភ្លើងធំ Arsenal មានការចាប់អារម្មណ៍លើខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះជាខ្លាំង ប៉ុន្តែឧបសគ្គដ៏ធំ គឺតម្លៃខ្លួនដ៏ថ្លៃរបស់គាត់។
យោងតាមសេចក្ដីរាយការណ៍របស់ FootballTransfers បានឲ្យដឹងថា ក្លឹបទាំង 2 នេះ មិនហ៊ានចំណាយលើ Guimaraes នូវចំនួនទឹកប្រាក់ខ្ទង់ 100 លានផោននោះឡើយ។ ទាំង Man City និង Arsenal សុទ្ធតែមានបំណងរង់ចាំរហូតដល់ខែកក្កដា ទើបព្យាយាមចរចាជាមួយ Newcastle ម្ដងទៀត។
មកទល់នឹងពេលនេះ Newcastle នៅតែពង្រឹងតម្លៃលក់ Guimaraes ចំនួន 100 លានផោន។ ទន្ទឹមនឹងនេះដែរ Manchester City ប្រហែលជាមិនទាន់ប្រញាប់ពេកទេក្នុងការព្យាយាមចុះហត្ថលេខាលើ Guimaraes ព្រោះពួកគេមានបំណងឲ្យខ្សែបម្រើរូបនេះលេងនៅតំបន់របស់ Rodri ប៉ុណ្ណោះ ហើយបច្ចុប្បន្ន Rodri ហាក់មិនមានចេតនាចង់ចាកចេញពីក្លឹប រឺមានទម្រង់លេងធ្លាក់ចុះឡើយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត