Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​របស់​ខ្សែការពារ Rafa Marin

Published

on

រឿង​ដ៏​ទំនង​មួយ​អាច​កើត​ឡើង​នៅ​រដូវកាល​ក្រោយ គឺ​ខ្សែការពារ​កណ្តាល Rafa Marin នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ស្ថិត​ក្នុង​គម្រោង​របស់​ក្លឹបអធិរាជស Real Madrid។ ខ្សែការពារ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ដោយ​ការ​ខ្ចី​ទៅ​កាន់​ក្លឹប Alaves។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Alaves បាន​ប្រកាស​ថា៖ រយៈ​ពេល​ខ្ចី​ជើង​របស់ Rafa Marin បាន​ផុត​កំណត់​ហើយ គាត់​នឹង​ត្រឡប់​ទៅ​ក្លឹប​ដើម (Real Madrid) របស់​គាត់​វិញ។ ដូចគ្នា​នេះ​ដែរ កាល​ពី​មុន​លោក Carlo Ancelotti ធ្លាប់​បាន​សម្តែង​ការ​ពេញ​ចិត្ត​ជាមួយ​នឹង​ទម្រង់​លេង​ដ៏​ល្អ​របស់ Rafa Marin ហើយ​មិន​បាន​បដិសេធ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ខ្សែការពារ​រូប​នេះ នៅ​រដូវកាល​ក្រោយ​ឡើយ។

នៅ​រដូវកាល 2023/2024 ដែល​ទើប​នឹង​នបញ្ចប់​ទៅ​ថ្មីៗ​នេះ Real Madrid បាន​ជួប​នឹង​បញ្ហា​របួស​​ខ្សែ​ការពារ​កណ្តាល​របស់​ពួក​គេ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ទាញ​ទម្លាក់ Tchouameni ដែល​ជា​ខ្សែបម្រើ​កណ្ដាល​ឲ្យ​ចុះ​មក​លេង​នៅ​តំបន់​ការពារ​កណ្ដាល​វិញ។ ដូច្នេះ​វត្តមាន​របស់ Rafa Marin គឺ​ជា​រឿង​ដ៏​ល្អ​មួយ សម្រាប់​រដូវកាល​ក្រោយ។ ខ្សែការពារ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មក​ជំនួស​កន្លែង​របស់ Nacho Fernandez ដែល​កំពុង​ត្រៀម​ចាកចេញ​ពី Real Madrid នា​ពេល​ឆាប់ៗ​ខាង​មុខ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២