Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ​បង្វឹក 2 រូប ត្រូវ​បាន​ប្រកាស​តែងតាំង​ក្នុង​ថ្ងៃ​តែ​មួយ

Published

on

ក្រោយ​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ដ៏​យូរ​មក ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​ប្រកាស​បញ្ជាក់​ជា​ផ្លូវការណ៍​ពី​ការ​តែង​តាំង​លោក Hansi Flick ជា​គ្រូបង្វឹក​ថ្មី​របស់​ខ្លួន។ គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ គឺ​ជា​អ្នក​ជំនួស​តំណែង​របស់​លោក Xavi Hernandez ដែល​ត្រូវ​បាន Barcelona បណ្ដេញ​ចេញ​ពី​តំណែង​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ដំបូង​ឡើយ Barcelona បាន​សម្រេច​ចិត្ត​រក្សា​ទុក​តំណែង​របស់ Xavi Hernandez ឲ្យ​ដឹកនាំ​មួយ​រដូវកាល​ក្រោយ​ទៀត ប៉ុន្តែ​ក្រោយ​មក​គ្រូ​បង្វឹក​វ័យ 44 ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​មតិ​យោបល់​មួយ​ចំនួនទាក់ទង​នឹង​សមត្ថភាព​របស់ Barcelona ក្នុង​ការ​ប្រជែង​ជាមួយ Real Madrid នៅរដូវ​កាល​ក្រោយ ដែល​បាន​ធ្វើ​ឲ្យ​ថ្នាក់​លើ​របស់​ក្លឹប​ខឹង​សម្បារ​យ៉ាង​ខ្លាំង ហើយ​ក៏បញ្ចប់​កុងត្រា​ជាមួយ​គាត់​តែ​ម្ដង។

ក្នុង​ថ្ងៃ​ដំណាល​គ្នា​កាល​ពី​ម្សិលមិញ​នេះ​ដែរ ក្លឹប​យក្ស​របស់​អាឡឺម៉ង់ Bayern Munich ក៏​បាន​ប្រកាស​ពី​ការ​តែងតាំង​គ្រូ​បង្វឹក​ថ្មី​ដូច​គ្នា។ ពួក​គេ​បាន​ប្រកាស​ពី​បេក្ខភាព​ស្នង​តំណែង​គ្រូ​បង្វឹក​របស់​លោក Thomas Tuchel ហើយ គឺ Vincent Kompany ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប Burnley។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២