Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​មួយ​រូប សម្រាប់​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្លឹប Everton នៅ​ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវក្តៅ​ខាង​មុខ​នេះ។ ក្លឹប​យក្ស​កាតាឡាន់​ទើប​តែ​​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ក្នុង​ការ​រក​អ្នក​ជំនួស​តំណែងរ​បស់ Xavi ជាមួយ​នឹង​ការតែងតាំង​គ្រូ​បង្វឹក​សញ្ជាតិ​អាឡឺម៉ង់​លោក Hansi Flick។

គេ​បាន​ដឹង​ថា លោក Hansi Flick បាន​ចុះ​កុងត្រា​រយៈពេល 2 ឆ្នាំ ជាមួយ Barcelona ហើយ​គ្រូ​បង្វឹក​វ័យ 59 ឆ្នាំ​រូប​នេះ កំពុង​កំណត់​យុទ្ធសាស្ត្រ​លើ​ការ​ផ្ទេរ​កីឡាករ​មួយ​ចំនួន​មក Camp Nou ផង​ដែរ។ យោងតាម​របាយការណ៍​ពី​កាសែត Football Insider បាន​ឲ្យ​ដឹង​ថា Barcelona កំពុង​ត្រៀម​បង្កើន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​របស់​ពួក​គេ​ទៅ​លើ Amadou Onana ដែល​ពួក​គេ​ធ្លាប់​បាន​តាម​ឃ្លាំ​មើល​ជា​យូរ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ខ្សែបម្រើ​រូប​នេះ ក៏​ត្រូវ​បាន Bayern Munich និង Paris Saint-Germain ចាប់​អារម្មណ៍​ចង់​បាន​ដូច​គ្នា។ Amadou Onana គឺ​ជា​ខ្សែបម្រើ​ដ៏​សំខាន់ និង​លេច​ធ្លោរ​បំផុត​របស់​ក្លឹប Everton ក្នុង​រយៈពេល​ប៉ុន្មាន​រដូវកាល​មក​នេះ ហើយ​តម្លៃ​ខ្លួន​របស់​គាត់​បច្ចុប្បន្ន​មាន​តម្លៃ​ប្រហែល​ជា 50 លាន​អឺរ៉ូ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២