បាល់ទាត់អន្តរជាតិ
Kompany នឹងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich
ក្លឹប Bayern Munich និងក្លឹប Burnley បានចរចាគ្នា ឈានដល់ដំណាក់កាលចុងក្រោយហើយ ដើម្បីយល់ព្រមលើសំណងនៃកុងត្រារបស់ Vincent Kompany។ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich នឹងនាំយក គ្រូបង្វឹកវ័យ 38 ឆ្នាំរូបនេះទៅកាន់ទឹកដី Allianz Arena នៅមុនរដូវកាលថ្មីចាប់ផ្ដើម។
យោងតាមសេចក្ដីរាយការណ៍របស់អ្នកកាសែតល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា Vincent Kompany បានត្រៀមខ្លួនដើម្បីចុះហត្ថលេខាក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich ហើយ។ អ្វីៗគ្រប់យ៉ាងរវាងភាគីគ្រូបង្វឹក និងអ្នកតំណាងរបស់ក្លឹបកំពុងដំណើរការទៅដោយរលូនផងដែរ។
ទន្ទឹមនឹងនេះ Vincent Kompany ក៏បានប្រាប់ទៅក្លឹប Burnley របស់គាត់ អំពីការចាកចេញពីទឹកដីអង់គ្លេស ដើម្បីទៅដឹកនាំក្លឹបថ្មី Bayern Munich នៅរដូវក្ដៅខាងមុខ។ តាមស្ថានភាពដែល Kompany នៅមានកុងត្រាជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Bayern Munich បានផ្ដល់ប្រាក់ 10 លានអឺរ៉ូទៅឲ្យ Burnley ប៉ុន្តែក្លឹបរបស់អង់គ្លេសមួយនេះបានស្នើសុំ 10 លានបន្ថែមទៀត។
យ៉ាងណា ប្រាក់បន្តិចបន្តួចមិនមែនជាបញ្ហាសម្រាប់ Bayern Munich នោះទេ ហើយពួកគេនឹងឈានដល់កិច្ចព្រមព្រៀងជាមួយ Vincent Kompany បានសម្រេចនៅពេលឆាប់ៗខាងមុខ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត