Connect with us

បាល់ទាត់អន្តរជាតិ

Edinson Cavani ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ មុន​ព្រឹត្តិការណ៍ Copa America

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Edinson Cavani បាន​ប្រកាស​ចូលនិវត្តន៍​ពី​ការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ​ហើយ កាល​ពី​ម្សិលមិញ​នេះ។ ដូច្នេះ​មាន​ន័យ​ថា គាត់​នឹង​មិន​បង្ហាញ​ខ្លួន ក្នុង​ការ​ប្រកួត​ដែល​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Copa America ដែល​ធ្វើ​ឡើង​នៅ​​សហរដ្ឋអាមេរិក​នា​រដូវក្តៅនេះ​ទេ។

យ៉ាង​ណា​មិញ អាច​និយាយ​បាន​ថា Cavani ជា​កីឡាករ​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ។ ខ្សែ​ប្រយុទ្ធ​វ័យ 37 ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូលទី​សរុប​បាន 58 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 136 ប្រកួត​សម្រាប់​ប្រទេស​របស់​ខ្លួន ហើយ​ក៏​ធ្លាប់​ជា​ផ្នែកមួយ​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​អ៊ុយរូហ្គាយ​ឈ្នះ​ពាន Copa America កាល​ពី​ឆ្នាំ 2011 ផង​ដែរ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ Edinson Cavani មាន​ស្ថិតិ​នៃ​ចំនួន​គ្រាប់បាល់​ស៊ុត​បញ្ចូល​ច្រើន​លំដាប់​ទី 2 បន្ទាប់​ពី​មិត្ត​រួម​សញ្ជាតិ Luis Suarez ដែល​រក​បាន​គ្រាប់​បាល់ 68 គ្រាប់។ ការ​ប្រកួត​ចុងក្រោយ ដែល​គាត់​លេង​ឲ្យ​​ក្រុម​ជម្រើស​ជាតិ គឺ​ក្នុង​ជ័យ​ជម្នះ 2-0 របស់​អ៊ុយរូហ្គាយ ទៅ​លើ​ហ្គាណា​ក្នុង​វគ្គ​ចែកពូល​នៃ​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022។

ប្រភព: Espn

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២