បាល់ទាត់អន្តរជាតិ
Messi បង្កើតកំណត់ត្រាដ៏ពិសេសមួយនៅ Copa America
កីឡាករជើងចាស់ Lionel Messi បានបង្កើតកំណត់ត្រាដ៏ពិសេសមួយទៀតហើយ។ កាលពីម្សិលមិញនេះ ម្ចាស់ពាន Ballon d’Or 8 សម័យកាលរូបនេះ បានចាប់ផ្តើមក្នុងការប្រកួតបើកឆាកនៃពានរង្វាន់ Copa America 2024 ទល់នឹងកាណាដា ដែលបញ្ចប់ទៅដោយអាហ្សង់ទីនបានទទួលជ័យជម្នះ 2-0។
គ្រាប់បាល់ 2 គ្រាប់ដែលកើតឡើងនៅក្នុងការប្រកួតនេះជាការស៊ុតបញ្ចូលទីរបស់ Julian Alvarez (នាទីទី 49) និង Lautaro Martinez (នាទីទី 88)។ ថ្វីត្បិតតែ Messi មិនបានរួមចំណែកស៊ុតបញ្ចូលទី ប៉ុន្តែកីឡាករវ័យ 36 ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាដ៏ពិសេសមួយផងដែរ។
ការប្រកួតនេះដែរ គឺជាការបង្ហាញខ្លួនលើកទី 35 របស់ Messi នៅក្នុងពានរង្វាន់ Copa America ដែលជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ។ កំណត់ត្រាកីឡាករដែលបង្ហាញខ្លួននៅ Copa America ច្រើនជាងគេកាលពីមុន ត្រូវបានកាន់កាប់ដោយអតីតអ្នកចាំទីសញ្ជាតិឈីលី Sergio Livingstone ដែលបានចូលលេងសរុប 34 ប្រកួត ពីឆ្នាំ 1941 ដល់ឆ្នាំ 1953។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត