Connect with us

បាល់ទាត់អន្តរជាតិ

ជំហាន​បន្ទាប់​របស់ Cavani ក្រោយ Valencia បញ្ចប់​កុងត្រា​មុន​កំណត់

Published

on

ខ្សែ​ប្រយុទ្ធ​ឆ្នើម Edinson Cavani គ្រោង​នឹង​ចូល​រួម​ជាមួយ​ក្លឹប Boca Juniors បន្ទាប់​ពី​កុងត្រា​របស់​គាត់​ជាមួយ​ក្លឹប Valencia ត្រូវ​បាន​បញ្ចប់​មុន​កំណត់។ កីឡាករ​វ័យ 36 ឆ្នាំ​រូប​នេះ នឹង​ចូលរួម​ជាមួយ Boca Juniors ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន និង​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈពេល 2 ឆ្នាំ។

យោងតាម​អ្នក​ជំនាញ​បាល់ទាត់​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា៖ Edinson Cavani កំពុងត្រៀម​ចូល​រួម​ជាមួយ Boca Juniors ខណៈ​ដែល​ការ​ព្រមព្រៀង​ពាក្យ​សម្ដី​រវាង​កីឡាករ និង​ក្លឹប ​បាន​​បញ្ចប់ទៅ​ដោយ​ជោគជ័យ លើ​លក្ខខណ្ឌ​នៃ​កុងត្រា​ដែល​មាន​សុពល​ភាព​រហូត​ដល់​ខែ​ធ្នូ ឆ្នាំ 2024។

គួរ​រំលឹក​ផង​ដែរ​ថា Cavani ទើប​តែ​បាន​​ចូល​រួម​ជាមួយ Valencia កាល​ពី​មួយ​ឆ្នាំ​មុន​ប៉ុណ្ណោះ បន្ទាប់​ពី​កុងត្រា​របស់​គាត់​នៅ Manchester United បាន​ផុត​កំណត់។ ទម្រង់​លេង​របស់​គាត់​មិន​អាច​រក្សា​បាន​ល្អ​ឡើយ ជាមួយ​នឹង​ជីវិត​ថ្មី​នៅ​ក្នុង​ទឹកដី​នៃ​ប្រទេស​អេស្ប៉ាញ ចំ​ពេលដែល​​មាន​បញ្ហា​របួស​ជា​ច្រើន​ផង​ដែរ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២