Connect with us

បាល់ទាត់អន្តរជាតិ

ប្រទះ​ឃើញ​អ្នក​តំណាង​របស់​លោក Hansi Flick មក​មើល​ការ​ប្រកួត​របស់ Barcelona

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona បាន​បន្ត​ការងារ​របស់​ខ្លួន​ដើម្បី​ស្វែងរក​គ្រូ​បង្វឹក​ថ្មី ឲ្យ​បាន​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម ដើម្បី​មក​ជំនួស​តំណែង​គ្រូ​បង្វឹក​បច្ចុប្បន្ន​គឺ​លោក Xavi Hernandez។ ដោយ​ឡែក យើង​បាន​ដឹង​ហើយ​ថា Xavi បាន​ប្រកាស​ចាកចេញ​ពី​តំណែង​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

មាន​គ្រូ​បង្វឹក​ជា​ច្រើន​ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ជា​មួយ​នឹង​ការ​មក​ដឹកនាំ​នៅ​ក្លឹប​យក្ស​កាតាឡាន់ ខណៈ​ដែល​អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​លោក Hansi Flick ក៏​ជា​បេក្ខភាព​ដែល​អាច​មក​កាន់​ការងារ​ថ្មី​ជំនួស Xavi ផង​ដែរ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​អះអាង​ថា Hansi Flick នឹង​មាន​ភាគរយខ្ពស់​បំផុត ក្នុង​ការ​ក្លាយ​ជា​គ្រូ​បង្វឹក​បន្ទាប់​របស់ Barcelona។

លើស​ពី​នេះ​ទៅ​ទៀត ថ្មីៗ​នេះ​មាន​សញ្ញា​បង្ហាញ​មួយ​កាន់​តែ​ច្បាស់ ដោយ​គេ​បាន​ប្រទះ​ឃើញ​អ្នក​តំណាង​របស់ Hansi Flick បាន​មកដល់​ទឹកដី​អេស្ប៉ាញ។ លោក Pini Zahavi ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​តំណាង​របស់​គ្រូ​បង្វឹក​វ័យ 59 ឆ្នាំ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ការ​ប្រកួត​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល Barcelona បាន​យក​ឈ្នះ Getafe ក្នុង​លទ្ធផល 4-0។ ជា​មួយ​នឹង​រឿង​បែប​នេះ គេ​អាច​សន្មត់​បាន​ថា Hansi Flick ប្រាកដ​ជា​នឹង​មក​ដឹកនាំ​នៅ Barcelona រដូវកាល​ក្រោយ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២