Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola បញ្ជាក់​ថា នឹង​មិន​ត្រឡប់​មក​ដឹកនាំ​នៅ Barcelona វិញ​ឡើយ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជា​មួយ​លោក Fabrizio Romano កាល​ពី​ពេល​ថ្មីៗ​នេះ ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ដែល​គាត់​អាច​នឹង​មក​ដឹកនាំ​នៅ​អតីត​ក្លឹប​ចាស់ Barcelona វិញ រឺ​អត់។

នៅ​ពេល​ត្រូវ​បាន​សួរ​អំពី​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លឹប​កាតាឡាន់ FC Barcelona នា​ពេល​វេលាណា​មួយ លោក Pep Guardiola បាន​តប​ដោយ​ខ្លី​ថា “ទ្វារ​ត្រូវ​បាន​បិទ​ទៅ​ហើយ”។ យ៉ាង​ណា​មិញ យើង​អាច​វិនិច្ឆ័យ​បាន​ថា គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ នឹង​មិន​ត្រឡប់​ទៅ​អតីត​ក្លឹប​ដែល​គាត់​ធ្លាប់​ដឹកនាំ​នោះ​ទេ។ Pep Guardiola ត្រូវ​បាន​គេ​គិត​ថា នឹង​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន Man City នៅ​ឆ្នាំ 2025 ហើយ​គាត់​អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី ព្រោះ​គាត់​មិន​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​ណា​មួយ​ក្នុង​ក្របខណ្ឌ Serie A ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា Pep Guardiola បាន​ដឹកនាំ Barcelona ពី​ឆ្នាំ 2008 ដល់ 2012 ដោយបាន​ឈ្នះ​ពាន​រង្វាន់​សរុប​ចំនួន 14 ពាន ដែល​ក្នុង​នោះ​មាន​ពាន​ធំៗដូច​ជា ពាន​លីគ​កំពូល​អេស្ប៉ាញ (La Liga) ចំនួន 3, ពាន Spanish Cup ចំនួន 2 និង UEFA Champions League ចំនួន 2 ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២