Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម កំពុង​ស្វែងរក​ឱកាស​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​នៅ​លីគ​អូទ្រីស

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ពិភាក្សា​ជាមួយ​អ្នក​តំណាង​របស់​កីឡាករ​វ័យក្មេង​សញ្ជាតិ​អូទ្រីស Oghenetejiri Adejenughure ដែល​ការ​ពិភាក្សា​នោះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ចុះ​ហត្ថលេខា​ផ្ទេរ​កីឡាករ​ឆ្នើម​រូប​នេះ​ទៅ​កាន់​ទឹដី Old Trafford។

កីឡាករ​វ័យ 17 ឆ្នាំ Adejenughure បច្ចុប្បន្ន​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​មួយ​ក្រុម​ឈុត​ធំ​របស់​ក្លឹប Red Bull Salzburg រួច​ហើយ បើ​ទោះបី​ជា​គាត់​មិន​ទាន់​ត្រូវ​បាន​ប្រូម៉ូត​ឡើង​មក​លេង​ជាមួយ​ឈុត A របស់​ក្លឹប​អូទ្រីស​មួយ​នេះ​ក៏​ដោយ។ កាល​ពី​រដូវកាល​មុន Adejenughure ស៊ុត​បញ្ចូលទី​បាន 16 គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន 20 ប្រកួត នៅ​ឈុត​យុវជន​អាយុ​ក្រោម 18 ឆ្នាំ​កាល​ពី​រដូវកាល​មុន។

ក្លឹប​ជា​ច្រើន​រួម​ទាំង AC Milan និង Borussia Dortmund ត្រូវ​បាន​គេ​និយាយ​ថា កំពុង​តាមដាន​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ ប៉ុន្តែ​បើ​យោង​តាម​កាសែត The Express បាន​អះអាង​ថា ក្លឹប​បិសាចក្រហម Manchester United ពិត​ជា​បាន​ចាប់​អារម្មណ៍​ខ្លាំង​ជាង​ក្លឹប​ផ្សេងៗ​ទៀត​លើ Adejenughure។ បិសាចក្រហម កំពុង​សម្លឹង​មើល​ឃើញ​ថា Adejenughure នឹង​មាន​អនាគត​លេច​ធ្លោរ​ដូច​ពេល​ដែល​ពួក​គេ​វិនិយោគ​លើ Alejandro Garnacho និង Kobbie Mainoo ជា​ដើម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២