Connect with us

បាល់ទាត់អន្តរជាតិ

Man United បដិសេធ​ដាច់​ខាត មិន​លក់​កីឡាករ​ឆ្នើម​រូប​នេះ​ឡើយ

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​កំណត់​គោលដៅ​ច្បាស់​លាស់ សម្រាប់​​បញ្ចប់​ការ​ប៉ុនប៉ង​របស់ Barcelona មក​លើ​ខ្សែបម្រើ Kobbie Mainoo ដោយ​ពួក​គេ​ចាត់​ទុក​កីឡាករ​ឆ្នើម​រូប​នេះ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ និង​ជា​កីឡាករ​នៃ​អនាគត​របស់​ក្លឹប។

កីឡាករ​​វ័យ 19 ឆ្នាំ​រូប​នេះ បាន​បង្ហាញ​ខ្លួន​ជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​បិសាច​ក្រហម​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​កាល​ពី​រដូវកាល​មុន (2023-2024) ដោយ​គាត់​បាន​បង្ហាញ​ខ្លួន​សរុប​ចំនួន 32 ប្រកួត​ ដោយ​រួម​ចំណែក​ស៊ុត​បញ្ចូល​ទី​បាន 5 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​​មិត្ត​រួម​ក្រុម​បាន​ម្ដង​ផង​ដែរ។

កុងត្រា​បច្ចុប្បន្ន​របស់ Mainoo នៅ Old Trafford នឹង​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ 2027។ យោងតាម​សារ​ព័ត៌មាន Manchester Evening បាន​ឲ្យ​ដឹង​ថា បិសាចក្រហម កំពុង​ដាក់​ឈ្មោះ Kobbie Mainoo ទៅ​ជា​កីឡាករ​ដែល​មិន​អាច​លក់​បាន​នៅ​រដូវក្តៅ​នេះ ដោយ​ក្លឹប​មិន​មាន​ការ​ចរចា រឺ​ឆែក​មើល​សំណើរ​ពី​ក្លឹប​ណាៗ​ទាំង​អស់​ដែល​ចង់​បាន​គេ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២