បាល់ទាត់អន្តរជាតិ
បិសាចក្រហម នឹងព្យាយាមជាថ្មីម្ដងទៀត ដើម្បីចរចាចុះហត្ថលេខាលើ Xavi Simons
ក្លឹបបិសាចក្រហម Manchester United មានបំណងចង់ចុះហត្ថលេខាលើ Xavi Simons ដែលបច្ចុប្បន្នគេនៅជាកម្មសិទ្ធិរបស់ PSG។ កាលពីរដូវក្តៅឆ្នាំមុន បិសាចក្រហមបានព្យាយាមទិញយកកីឡាកររូបនេះ ប៉ុន្តែត្រូវបានបដិសេធ។ យោងតាម L’Equipe បានឲ្យដឹងថា PSG នៅតែសម្រេចចិត្តមិនលក់ Xavi Simons ប៉ុន្តែពួកគេចង់ដាក់គាត់ឲ្យខ្ចីជើងម្តងទៀតនៅរដូវកាលក្រោយ។
ទន្ទឹមនឹងនេះដែរ គេបានសម្គាល់ឃើញថា សម្រាប់ Xavi Simons ផ្ទាល់ គេក៏មិនចង់ត្រឡប់ទៅ PSG វិញដែរ។ កាលពីរដូវកាលមុន គាត់បានចំណាយពេលខ្ចីជើងនៅក្លឹបអាឡឺម៉ង់ RB Leipzig ដោយនៅទីនោះគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោរជាខ្លាំង ជាមួយនឹងការរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 10 គ្រាប់ និង Assists បានចំនួន 13 ដង ក្នុងការបង្ហាញខ្លួនសរុប 43 ប្រកួត។
អនាគតរបស់ Xavi Simons នឹងត្រូវបានកំណត់ច្បាស់លាស់ បន្ទាប់ពីចប់ព្រឹត្តិការណ៍ Euro 2024។ យោងតាមរបាយការណ៍ជាច្រើនបានអះអាងថា ខ្សែប្រយុទ្ធរូបនេះ ចង់មានពេលវេលាលេងបានទៀងទាត់នៅ PSG ប៉ុន្តែប្រហែលជាមិនអាចទៅរួចនោះទេ។ ស្របពេលជាមួយគ្នានេះដែរ Manchester United ប្រហែលជានឹងព្យាយាមជាថ្មីម្ដងទៀតក្នុងការចរចាជាមួយ PSG ដើម្បីចុះហត្ថលេខាលើ Xavi Simons។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar