បាល់ទាត់អន្តរជាតិ
Sevilla ត្រៀមចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូប ដែលកំពុងលេចធ្លោរខ្លាំងនៅលីគបែលហ្សិក
ក្លឹប Sevilla កំពុងតែឈានដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិនីហ្សេរីយ៉ា Chidera Ejuke របស់ក្លឹប Antwerp (នេះបើយោងតាមរបាយការណ៍ពីលោក Fabrizio Romano)។ យោងតាមប្រភពដដែល បានឲ្យដឹងថា កិច្ចព្រមព្រៀងពាក្យសម្ដីលើលក្ខខណ្ឌកុងត្រាជាមួយ Sevilla និងកីឡាកររូបនេះ ត្រូវបានសម្រេចរួចហើយ។
ទន្ទឹមនឹងនេះដែរ Chidera Ejuke ត្រៀមពិនិត្យសុខភាព និងការចុះកុងត្រាជាផ្លូវការណ៍ជាមួយក្លឹប Sevilla នៅសប្តាហ៍ក្រោយ។ ក្នុងរដូវកាលដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ កីឡាករសញ្ជាតិនីហ្សេរីយ៉ា វ័យ 26 ឆ្នាំរូបនេះ បង្ហាញខ្លួនសរុបបាន 39 ប្រកួត ដោយស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 6 ដង។
លើសពីនេះ គេក៏បានរាយការណ៍ដែរថា Chidera Ejuke នឹងមកជំនួសតំណែងរបស់ Youssef En-Nesyri ខណៈដែលខ្សែប្រយុទ្ធរូបនេះអាចនឹងផ្លាស់ទៅលេងនៅ Premier League ក្នុងប្រទេសអង់គ្លេស។ មានការអះអាងមួយចំនួនបានលើកឡើងថា ក្លឹបបិសាចក្រហម Manchester United នឹងចុះហត្ថលេខាលើ Youssef En-Nesyri ជាមួយនឹងតម្លៃផ្ទេរចន្លោះពី 15 ទៅ 20 លានអឺរ៉ូ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como