Connect with us

បាល់ទាត់អន្តរជាតិ

Amad Diallo នឹង​មាន​ឱកាស​ចូល​លេង​ជា​ជម្រើស​ដំបូង នៅ​រដូវកាល​ក្រោយ

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រគល់​តំណែង​ជា​ជម្រើស​ដំបូង​ដល់ Amad Diallo នៅ​រដូវកាល​ថ្មី 2024-2025។ បិសាច​ក្រហម ពេល​នេះ​កំពុង​រៀបចំ​ផែនការ​លើ​ការ​ប្រើប្រាស់​កីឡាករ​របស់​ខ្លួន បន្ទាប់​ពី​គេ​បាន​បញ្ជាក់​ថា Erik ten Hag នឹង​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​នៅ​រដូវកាល​ក្រោយ​ទៀត។

យោងតាម​សារព័ត៌មាន Manchester Evening បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United គ្រោង​នឹង​ផ្តល់​ឲ្យ Amad Diallo ក្លាយ​ជា​ជម្រើស​ដំបូង​នៃ​ការ​ប្រកួត នា​រដូវកាល​ក្រោយ។ ដូច្នេះ​ហើយ ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​នឹង​មាន​ឱកាស​លេង​ស្ទើរតែ​ទាំង​ស្រុង​ពី​លើ Antony។

យ៉ាង​ណា​មិញ បិសាចក្រហម បាន​យល់​ឃើញ​ថា Amad Diallo នឹង​អាច​លេង​ក្នុង​កម្រិត​ដូច​គ្នា​ទៅ​នឹង​មិត្ត​រួម​ក្រុម​របស់​គេ​ផ្សេង​ទៀត​គឺ Kobbie Mainoo, Alejandro Garnacho និង Rasmus Hojlund ដែរ។ កន្លង​មក Amad Diallo ធ្លាប់​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេល​ចិត្ត​ជាង​ខ្លាំង បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូលទី​នៅ FA Cup ទម្លាក់ Liverpool ក្នុងដី Old Trafford។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២