Connect with us

បាល់ទាត់អន្តរជាតិ

អេស្ប៉ាញ លុត ហ្សកហ្ស៊ី 4-1 ឡើង​ទៅ​ជួប​អាឡឺម៉ង់ នៅ​វគ្គ 8 ក្រុម​ចុង​ក្រោយ

Published

on

ចាប់​តាំង​ពី​ការ​ផ្លុំកញ្ចែ​ចាប់​ផ្ដើម​ការ​ប្រកួត​ពី​មន្ត្រី​អាជ្ញា​កណ្ដាល ក្រុម​គោជល់​អេស្ប៉ាញ​មាន​ប្រៀប​ស្ទើរតែ​ទាំង​ស្រុង ដោយ​លេង​គ្រប​ទៅ​លើ​ហ្សកហ្ស៊ី។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ហ្សកហ្ស៊ី មាន​ឱកាសនាំ​មុខ​មុន 1-0 ដែល​ជា​គ្រាប់​បាល់​ភ្លាត់​ចូលទី​ខ្លួន​ឯង​ពី​សំណាក់​ខ្សែការពារ Le Normand នៅ​នាទីទី 18។

ការ​ព្យាយាម​សម្រុក​ស្ទើរ​តែ​មិន​ដក​ដង្ហើម​របស់​អេស្ប៉ាញ បាន​ធ្វើ​ឲ្យ​ពួក​គេ​តាម​បាន​ស្មើ​វិញ​នៅ​នាទីទី 39 ដែល​ជា​ការ​ស៊ុត​បញ្ចូលទី​ពី​ខ្សែបម្រើ​ឆ្នើម Rodri ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Man City។ ក្រុម​ទាំង 2 បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​នៅ​ក្នុង​វគ្គ​ទី 1 ដោយ​មាន​គ្រាប់​បាល់​ស្មើ​គ្នា 1 ទល់​នឹង 1។

ការ​លេង​ទប់​សុទ្ធ​សាធ​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ មិន​អាច​ជួយ​ដល់ ហ្សកហ្ស៊ី បាន​ឡើយ បើ​ទោះ​បី​ជា​ពេល​ខ្លះ​ពួក​គេ​មាន​ឱកាស​វាយ​បក​ក៏​ដោយ។ ជាក់​ស្ដែង​បន្ត​មក​ទៀត បន្ទាប់​ពី​ចាប់​ផ្ដើម​តង់ទី 2 នៅ​នាទីទី 51 ខ្សែបម្រើ Fabian Ruiz បាន​រក​គ្រាប់​បាល់​តែតបញ្ចូលទី 1 គ្រាប់, នៅ​នាទីទី 75 ខ្សែ​ប្រយុទ្ធ Nico Williams រក​បាន 1 គ្រាប់ និង Dani Olmo ក៏​រក​បាន​គ្រាប់​បាល់​ចុង​ក្រោយ​នៅ​នាទីទី 83 ផងដែរ។ នៅ​វគ្គ​បន្ទាប់ ជា​វគ្គ 8 ក្រុម​ចុង​ក្រោយ អេស្ប៉ាញ និង​ត្រូវ​ជួប​ជាមួយ​ម្ចាស់ផ្ទះ អាឡឺម៉ង់។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២