បាល់ទាត់អន្តរជាតិ
Phil Foden ហោះត្រឡប់ទៅប្រទេសអង់គ្លេសវិញភ្លាមៗ ដើម្បីដោះស្រាយរឿងមួយ
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមជាបន្ទាន់ ដោយហេតុផលពាក់ព័ន្ធនឹងបន្ទុកគ្រួសារ។ យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា Philip Foden បានត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដោយសារតែមិត្តស្រីរបស់គាត់គឺអ្នកនាង Rebecca Cooke កំពុងតែសម្រាលកូន។
យ៉ាងណាមិញ Phil Foden និងគូស្នេហ៍របស់គាត់កំពុងត្រៀមទទួលស្វាគមន៍កូនទី 3 របស់ពួកគេ។ នៅក្នុងវគ្គចែកពូលនៃព្រឹត្តិការណ៍ Euro 2024 ខ្សែប្រយុទ្ធស្លាប Phil Foden របស់ក្លឹបមេឃខៀវ Manchester City បានបង្ហាញខ្លួនក្នុងជម្រើសដំបូងទាំង 3 ប្រកួត សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។
គួរដឹងផងដែរថា ក្រុមតោកំណាចអង់គ្លេស បានឡើងដល់វគ្គ 16 ក្រុមចុងក្រោយហើយ បន្ទាប់ពីឈរនៅចំណាត់ថ្នាក់លេខ 1 ក្នុងពូល C ដោយមាន 5 ពិន្ទុនាំមុខ ដាណឺម៉ាក, ស្លូវេនី និងស៊ែប៊ី។ នៅវគ្គ 16 ក្រុមចុងក្រោយ អង់គ្លេស នឹងត្រូវប៉ះជាមួយ ស្លូវ៉ាគី ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 30 ចុងខែនេះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar