បាល់ទាត់អន្តរជាតិ
Camavinga សន្យាថា នឹងលាបពណ៌សក់ ប្រសិនបើក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះ Euro 2024

មុនពេលចាប់ផ្តើមការប្រកួតវគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga បានផ្តល់បទសម្ភាសន៍ខ្លីមួយដែលគាត់បានធ្វើការសន្យាដ៏គួរឲ្យចាប់អារម្មណ៍។ ខ្សែបម្រើរបស់ក្លឹប Real Madrid រូបនេះ សន្យាថានឹងលាបពណ៌សក់មួយផ្នែករបស់គាត់ជាពណ៌ទង់ជាតិបារាំង ប្រសិនបើក្រុមឈ្នះពាន Euro។
កីឡាករវ័យ 21 ឆ្នាំ Eduardo Camavinga បាននិយាយក្នុងបទសម្ភាសន៍ជាមួយ TF1 ថា៖ “ប្រសិនបើយើងឈ្នះពាន Euro 2024 ខ្ញុំនឹងលាបពណ៌សក់មួយផ្នែក ជាពណ៌ខៀវ ស និងក្រហម”។ គួររំលឹកផងដែរថា បារាំងនឹងត្រូវប៉ះបែលហ្សិកក្នុងវគ្គ 16 ក្រុមចុងក្រោយនៅយប់នេះ (ម៉ោង 11:00)។
ការប្រកួតរវាងក្រុមទាំង 2 នឹងធ្វើឡើងក្នុងទីក្រុង Dusseldorf។ អ្នកឈ្នះក្នុងការប្រកួតនេះនឹងឡើងទៅជួបអ្នកឈ្នះរវាង ព័រទុយហ្គាល់ រឺស្លូវេនី។ ប្រសិនបើបារាំងអាចឡើងទៅវគ្គបន្ទាប់បាន នោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេអាចជួបជាមួយ អាឡឺម៉ង់ រឺ អេស្ប៉ាញ។
ប្រភព: Dailysports