បាល់ទាត់អន្តរជាតិ
Chelsea ចាប់អារម្មណ៍ខ្លាំងលើខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី Calafiori
យោងតាមលោក Fabrizio Romano បានរាយការណ៍ថា ក្លឹបកាំភ្លើងធំ Arsenal និងក្លឹបតោខៀវ Chelsea បានចូលរួមក្នុងការប្រជែងយកតារាឆ្នើមរបស់ក្លឹប Bologna គឺកីឡាករ Riccardo Calafiori។ ក្លឹបយក្សរបស់អង់គ្លេសទាំង 2 នេះត្រូវបានគេគិតថា នឹងហ៊ានចាយប្រាក់ដ៏ធំ ដើម្បីនាំយក Calafiori ទៅទឹកដី Premier League។
យ៉ាងណាមិញ នៅមួយរយៈចុងក្រោយនេះ មានក្លឹបធំៗជាច្រើន បានចាប់អារម្មណ៍ខ្លាំងទៅលើខ្សែការពារកណ្ដាល Riccardo Calafiori ពិសេសបន្ទាប់ពីគាត់បានបង្ហាញសមត្ថភាពដ៏លេចធ្លោរសម្រាប់ក្រុមជម្រើសជាតិអ៊ីតាលី ក្នុងព្រឹត្តិការណ៍ Euro 2024។ បន្ថែមលើសពីនេះទៀត ខ្សែការពារជំនាញជើងឆ្វេងរូបនេះ ក៏ជាចំណែកមួយដ៏សំខាន់ក្នុងការនាំ Bologna ឲ្យដណ្ដើមបានកៅអី UEFA Champions League ផងដែរ កាលពីរដូវកាលមុន។
ខ្សែការពារវ័យ 22 ឆ្នាំ Calafiori ត្រូវបានក្លឹប Bologna ទិញមកពីក្លឹប Basel កាលពីរដូវក្តៅឆ្នាំមុន ក្នុងតម្លៃត្រឹមតែ 4 លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែតម្លៃខ្លួនរបស់គាត់នាពេលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនច្រើនជាង 30 លានអឺរ៉ូ។ ខ្សែការពារឆ្នើមរូបនេះ គឺជាអតីតយុវជនរបស់ក្លឹប Roma និងមានទីកន្លែងកំណើតនៅក្នុងទីក្រុង Rome ផ្ទាល់តែម្ដង។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti