បាល់ទាត់អន្តរជាតិ
Mane ប្រាប់ពីរឿងដែលខ្លួនចាកចេញពី Liverpool ទៅចូលរួមជាមួយ Bayern Munich
ខ្សែប្រយុទ្ធស្លាប Sadio Mane បានសារភាពថា បេះដូងរបស់គាត់បានកំណត់លើការផ្លាស់ប្តូរទៅ Bayern Munich ភ្លាមៗនៅពេលដែលគាត់បានដឹងអំពីចំណាប់អារម្មណ៍ក្លឹបមកលើរូបគាត់។
ទោះបីជាពេលនេះ ក្លឹបហង្សក្រហម Liverpool មិនទាន់បានប្រកាសពីការចាកចេញជាផ្លូវការណ៍របស់ Sadio Mane ក៏ដោយ ប៉ុន្តែគាត់បានបញ្ចប់ការធ្វើតេស្តសុខភាពជាមួយ Bayern Munich ហើយ។
កីឡាករវ័យ 30 ឆ្នាំ Sadio Mane បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ចាកចេញពី Liverpool ដែលក្លឹបខ្លួនធ្លាប់រួមរស់ជាមួយអស់រយៈពេល 6 ឆ្នាំមកហើយ គិតចាប់តាំងពីការផ្ទេរពី Southampton កាលពីឆ្នាំ 2016។ ប៉ុន្តែនៅសល់តែ 12 ខែទៀត លើកុងត្រាបច្ចុប្បន្នរបស់ខ្លួន។
Sadio Mane បាននិយាយថា៖ “នៅពេលដែលភ្នាក់ងាររបស់ខ្ញុំបានប្រាប់ខ្ញុំជាលើកដំបូងអំពីការចាប់អារម្មណ៍របស់ Bayern Munich ខ្ញុំពិតជារំភើប។ ខ្ញុំបានឃើញខ្លួនឯងជាកីឡាកររបស់ Bayern Munich ភ្លាមៗនោះ។ វាជាក្លឹបដ៏ធំបំផុតមួយក្នុងពិភពលោក ហើយក្រុមនេះតែងតែព្យាយាមប្រជែងគ្រប់យ៉ាង ដើម្បីឈ្នះពាន។ ដូច្នេះសម្រាប់ខ្ញុំ វាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការទៅទីនោះ។
ប្រភព: Dailypost