បាល់ទាត់អន្តរជាតិ
Barcelona ចង់ឲ្យបិសាចក្រហមថែម Harry Maguire ម្នាក់ទៀត សម្រាប់ការផ្ទេរ Frenkie de Jong

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានច្រានចោលការចង់បានរបស់ក្លឹប Barcelona មកលើ Harry Maguire ដោយក្លឹបអ្នកមានបុណ្យ Barcelona ចង់ឲ្យក្លឹបបិសាចក្រហមថែម Maguire ម្នាក់ទៀត បូករួមទាំងទឹកប្រាក់មួយចំនួនធំ ទើបអាចនាំយក Frenkie de Jong មកកាន់ទឹកដី Old Trafford បាន។
ក្លឹបយក្សអេស្ប៉ាញ Barcelona ចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស Harry Maguire ទៅកាន់ទឹកដី Nou Camp នៅរដូវក្តៅនេះ។ ប៉ុន្តែក្លឹបបិសាចក្រហម Manchester United មិនព្រមចែកផ្លូវជាមួយខ្សែការពារតម្លៃ 80 លានផោនរបស់ពួកគេទេ ដោយគ្រូបង្វឹកថ្មី Erik Ten Hag ចង់ធ្វើការជាមួយគាត់។
ជំនួសមកវិញខ្សែបម្រើឆ្នើម Frenkie de Jong គ្រោងនឹងផ្លាស់ទៅ Old Trafford ក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់សុទ្ធជាមួយ Barcelona ដែលមានទឹកប្រាក់ 69 លានផោន។ រហូតមកដល់ពេលថ្មីៗនេះ ក្លឹបទាំងពីរមិនទាន់ជួបគ្នាផ្ទាល់មុខផ្លូវការណ៍នៅឡើយទេ ប៉ុន្តែការពិភាក្សាមួយបានដំណើរការកាលពីចុងសប្តាហ៍កន្លងទៅ ហើយការសម្របសម្រួលអាចឈានដល់ដំណាក់ចុងក្រោយនាពេលឆាប់ៗខាងមុខនេះ។
ប្រភព: Thesun
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ