បាល់ទាត់អន្តរជាតិ
Richarlison នឹងពាក់អាវលេខប៉ុន្មាននៅក្លឹបថ្មី Tottenham Hotspur?

លេខអាវថ្មីមួយរបស់ក្លឹប Tottenham Hotspur សម្រាប់កីឡាករ Richarlison ត្រូវបានបង្ហាញ បន្ទាប់ពីការផ្ទេររបស់កីឡាករប្រេស៊ីលរូបនេះ បានប្រកាសផ្លូវការណ៍កាលពីថ្ងៃទី 01 ដើមខែនេះ។
កីឡាករវ័យ 25 ឆ្នាំរូបនេះបានចុះហត្ថលេខាលើកុងត្រាជាមួយ Tottenham Hotspur រហូតដល់ឆ្នាំ 2027 ជាមួយនឹងតម្លៃផ្ទេរ 60 លានផោន។ Richarlison នឹងជម្រុញឲ្យក្រុមរបស់លោក Antonio Conte កាន់តែមានប្រសិទ្ធិភាពខ្ពស់នៅតំបន់ប្រយុទ្ធ ជាមួយនឹងខ្សែប្រយុទ្ធឆ្នើមៗផ្សេងទៀតដូចជា Son Heung-min, Harry Kane និង Dejan Kulusevski។
យ៉ាងណាកាលពីម្សិលមិញនេះ ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានប្រគល់លេខអាវដ៏ល្អមួយសម្រាប់ Richarlison។ គាត់នឹងពាក់អាវលេខ 9 ដែលនៅទំនេរ និងជាលេខដ៏សាកសមសម្រាប់តួនាទីជាខ្សែប្រយុទ្ធកណ្តាល។
លេខ 9 ត្រូវបានពាក់ដោយវីរបុរសរបស់ក្លឹបដែលមានដូចជា Jimmy Greaves, Ricky Villa និង Ossie Ardiles។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានពាក់ដោយ Roberto Soldado និង Vincent Jansen។ សម្រាប់អ្នកដែលពាក់ចុងក្រោយគេគឺ Gareth Bale ដែលខ្ចីជើងពី Real Madrid ក្នុងរដូវកាល 2020/21។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi