បាល់ទាត់អន្តរជាតិ
Tottenham ត្រៀមដាក់សំណើរចុះហត្ថលេខាលើ Richarlison

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គ្រោងនឹងដាក់សំណើរបើកការចរចាមួយ សម្រាប់ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Everton (នេះបើយោងតាមរបាយការណ៍ 90min.com បានចុះផ្សាយ)។
កីឡាករសញ្ជាតិប្រេស៊ីល Richarlison បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឲ្យក្លឹបរបស់ខ្លួនមិនត្រូវបានកាត់ចេញពី Premier League នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 6 គ្រាប់ ក្នុងការបង្ហាញខ្លួន 9 លើកចុងក្រោយរបស់ខ្លួន។
យ៉ាងណាមិញ Richarlison ត្រូវបានគេលើកឡើងថា គាត់កំពុងស្វែងរកការផ្ទេរទៅក្លឹបណាមួយ ដែលអាចមានឱកាសលេងក្របខ័ណ្ឌ UEFA Champions League។ ខ្សែប្រយុទ្ធរូបនេះ ត្រូវបានក្លឹបជាច្រើននៅ Premier League ចាប់អារម្មណ៍ចង់បាន។
ដោយឡែក Tottenham Hotspur ជាក្លឹបមួយ ដែលអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 25 ឆ្នាំរូបនេះ ដើម្បីពង្រឹងនឹងតំបន់ប្រយុទ្ធរបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធិភាព ណាមួយពួកគេត្រូវប្រកួតប្រជែងនៅ UEFA Champions League រដូវកាលក្រោយផងដែរ។ Tottenham Hotspur នឹងអាចដេញថ្លៃរហូតដល់ 60 លានផោន សម្រាប់ការផ្ទេរ Richarlison។
ប្រភព: 90 Min
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!