បាល់ទាត់អន្តរជាតិ
Jules Kounde បដិសេធផ្ទេរទៅ Chelsea បន្ទាប់ពីទទួលបានការបញ្ចុះបញ្ចូលពីលោក Xavi

ខ្សែការពារ Jules Kounde បានសម្រេចចិត្តបដិសេធការផ្ទេរទៅលេងនៅក្លឹបតោខៀវ Chelsea ហើយកំពុងរង់ចាំ Barcelona បញ្ចប់កិច្ចព្រមព្រៀងផ្ទេរគាត់ជាមួយ Sevilla នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយ។
ក្លឹបតោខៀវ Chelsea បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 55 លានផោនជាមួយ Sevilla កាលពីដើមសប្តាហ៍នេះ ខណៈដែល Kounde ក៏បានយល់ព្រមចុះកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្រុមរបស់លោក Thomas Tuchel ផងដែរ។
ទោះជាយ៉ាងណា អ្វីៗបានក្រឡាប់ចក្រត្រឹមតែមួយពព្រិចភ្នែក ដោយយោងតាមសារព័ត៌មាន AS បានឲ្យដឹងថា លោក Xavi ដែលជាគ្រូបង្វឹករបស់ក្លឹប Barcelona គឺផ្នែកមួយដែលមានឥទ្ធិពលបំផុត ក្នុងការបញ្ចុះបញ្ចូល Kounde ឲ្យប្រែចិត្តពីការចូលរួមជាមួយ Chelsea មកចូលរួមជាមួយ Barcelona វិញ ខណៈដែលគ្រូបង្វឹករូបនេះបានប្រាប់ខ្សែការពារសញ្ជាតិបារាំង Jules Kounde ថា គាត់មានគម្រោងវែងឆ្ងាយជាមួយគាត់នៅ Camp Nou។
របាយការណ៍ដដែលនោះបានអះអាងថា Kounde ទទួលបានការខលតាមទូរស័ព្ទដោយផ្ទាល់ពីលោក Xavi Hernandez ដោយគ្រូបង្វឹករូបនេះ ក៏បាននិយាយបញ្ចុះបញ្ចូលគាត់តែម្ដង។ បន្តពីនោះមក Kounde បានកោតសរសើរ និងរំភើបចំពោះអ្វីដែល Xavi បានបង្ហាញដល់ គាត់។ ឥឡូវនេះ Barcelona កំពុងរៀបចំសំណើរ 55 លានអឺរ៉ូ ទៅកាន់ Sevilla សម្រាប់ Kounde ហើយកិច្ចព្រមព្រៀងនឹងអាចឈានទីបញ្ចប់ទៅឆាប់ៗខាងមុខនេះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ13 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023