Connect with us

បាល់ទាត់អន្តរជាតិ

Chelsea បង្វែរ​ការ​ចាប់​អារម្មណ៍​មក​លើ Dumfries បន្ទាប់​ពី Barcelona ឆក់​យក Jules Kounde បាត់!!!

Published

on

ក្លឹប​តោខៀវ Chelsea កំពុង​ប្តូរ​ការ​ចាប់​អារម្មណ៍​របស់​ខ្លួន​ទៅ​លើ​កីឡាករ Denzel Dumfries របស់ Inter Milan បន្ទាប់​ពី​មាន​ការ​ខកចិត្ត​ក្នុង​ការ​ដេញ​ថ្លៃ​របស់​ពួក​គេ ដើម្បី​ចុះ​ហត្ថលេខា​លើ​កីឡាករ Jules Kounde របស់ Sevilla។

ការ​ដេញ​ថ្លៃ​របស់​ក្លឹប​តោខៀវ​ទៅ​លើ Kounde នៅ​មាន​ការ​ស្ទាក់ស្ទើរ ដែល​ធ្វើ​ឲ្យ Barcelona មាន​ឱកាស​ក្លាយ​ជា​ក្រុម​ដែល​អាច​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​សញ្ជាតិ​បារាំង​​រូប​នេះ។ ក្លឹប Barcelona ធ្លាប់​ក្ដោប​បាន​ឱកាស​ម្ដង​រួច​មក​ហើយ ដោយ​ពួក​គេ​ទើប​តែ​បាន​ចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Raphinha ដែល​ជា​កីឡាករ​ដែល Chelsea ចង់​បាន​ដូច​គ្នា។

លើស​ពី​នេះ​ទៀត ក្លឹប​តោខៀវ Chelsea ក៏​បាន​ខកខាន​ឱកាស ក្នុង​ការ​ចុះ​ហត្ថលេខា​លើ Matthijs de Ligt ផង​ដែរ ដោយ​ត្រូវ​បាន Bayern Munich ដណ្ដើម​យក​បាត់។ ការ​ខកចិត្ត​មួយ​ទៀត គឺ​ក្លឹប Manchester City មិន​ព្រម​ទទួល​យក​ការ​ដេញ​ថ្លៃ 45 លានផោន​សម្រាប់​ការ​ផ្ទេរ Nathan Ake ផង​ដែរ។

យ៉ាង​ណា Chelsea ក៏​កំពុង​សម្លឹង​មើល​ខ្សែការពារ​កណ្ដាល Milan Skriniar និង​ខ្សែ​ការពារ​ស្លាប Dumfries។ ក្លឹប Inter Milan ប្រហែល​ជា​ត្រូវ​លក់​កីឡាករ​ម្នាក់ រឺ​ពីរ​នាក់​នៅ​រដូវកាល​នេះ ដើម្បី​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្លឹប។

ក្លឹប​តោខៀវ​ប្រហែល​ជា​អាច​យក​បាន Dumfries ប៉ុន្តែ​សម្រាប់​ខ្សែការពារ​កណ្ដាល Milan Skriniar មិន​ប្រាកដ​ឡើយ ព្រោះ​ពេល​នេះ​ក្លឹប​យក្ស​បារាំង Paris Saint-Germain ក៏​កំពុង​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធិ​លើ​កីឡាករ​រូប​នេះ​ដែរ។

ប្រភព: Standard

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២