បាល់ទាត់អន្តរជាតិ
បិសាចក្រហមបដិសេធសំណើររបស់តោខៀវ Chelsea ដែលចង់បាន Harry Maguire

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានបដិសេធសំណើរពីក្លឹបតោខៀវ Chelsea ដែលចាប់អារម្មណ៍លើការចុះហត្ថលេខាប្រធានក្រុម Harry Maguire (នេះបើយោងតាមការចុះផ្សាយរបស់ Thesun UK)។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយពីការដែលក្លឹបតោខៀវចង់បាន Harry Maguire ដែលវាត្រូវបានគេចាត់ទុកថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ។ ដូចគ្នានេះដែរ កាសែត The Guardian បានអះអាងថា ក្រុមរបស់លោក Thomas Tuchel ចង់ដំណើរការផ្ទេរ Harry Maguire នៅរដូវក្តៅនេះពិតមែន។
Maguire ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពី Old Trafford បន្ទាប់ពីចំណាយពេលពីររដូវកាលជាមួយនឹងការរិះគន់ជាខ្លាំងពីអ្នកគាំទ្រ។
យ៉ាងណាមិញ Harry Maguire មិនមែនជាគោលដៅទីមួយនៃការចង់បានរបស់ក្លឹបតោខៀវ Chelsea នោះទេ ដោយបច្ចុប្បន្នពួកគេកំពុងព្យាយាមចរចាផ្ទេរ Wesley Fofana របស់ក្លឹប Leicester City។ ហើយប្រសិនបើក្នុងករណីមិនអាចយក Fofana បាន នោះគេនឹងគិតគូពីការផ្ទេរ Maguire វិញម្ដង។
ទោះជាយ៉ាងណាក៏ដោយ Erik ten Hag បានបញ្ជាក់រួចហើយថា Harry Maguire នឹងកាន់កាប់តំណែងជាប្រធានក្រុមរបស់ក្លឹបបិសាចក្រហមបន្តទៀតនៅរដូវកាលនេះ។ លើសពីនេះទៅទៀត ពួកគេក៏បានឲ្យដឹងផងដែរថា នឹងមិនមានបំណងលក់ រឺដាក់គាត់ឲ្យខ្ចីជើងគាត់ទៅក្លឹបផ្សេងនៅរដូវក្តៅនេះឡើយ។
ប្រភព: Thensun
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi