បាល់ទាត់អន្តរជាតិ
Carlo Ancelotti ប្រាប់ពីស្ថានភាពរបួសរបស់ Karim Benzema

គ្រូបង្វឹករបស់ក្លឹបអធិរាជស Real Madrid គឺលោក Carlo Ancelotti បានប្រាប់ពីស្ថានភាពនៃរបួសរបស់ខ្សែប្រយុទ្ធ Karim Benzema ខណៈដែលខ្សែប្រយុទ្ធរូបនេះបានប្ដូរចេញដោយលេងត្រឹមតែ 30 នាទី កាលពីម្សិលមិញនេះប៉ះជាមួយក្លឹប Celtic។
ក្លឹបម្ចាស់ជើងឯក UCL 14 សម័យកាល Real Madrid បានចាប់ផ្ដើមការប្រកួត UEFA Champions League រដូវកាលនេះជាមួយនឹងជ័យជម្នះ 3-0 ទៅលើក្លឹប Celtic ក្នុងវគ្គចែកពូល។ ទន្ទឹមនឹងជ័យជំនះនេះ ពួកគេក៏មានការព្រួយបារម្ភផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Karim Benzema និងខ្សែការពារ Eder Militao ត្រូវបានដើរចេញពីទីលានប្រកួតបន្ទាប់ពីការប៉ះទង្គិច ហើយរងរបួស។
យ៉ាងណាថ្លែងក្រោយចប់ការប្រកួតលោក Carlo Ancelotti បានសម្រាលការព្រួយបារម្ភទាក់ទងនឹងរឿងនេះផងដែរ។ លោកបានប្រាប់ BT Sport ថា៖ “វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ ប៉ុន្តែយើងនឹងត្រូវរង់ចាំរហូតដល់ថ្ងៃស្អែក។ ពួកគេនឹងពិនិត្យ Benzema និង Militao។ វាហាក់ដូចជាមិនសូវជាបញ្ហាទេ”។
គួររំលឹកផងដែរថា គ្រាប់បាល់ទាំងបីគ្រាប់របស់ Real Madrid គឺជាការស៊ុតបញ្ចូលទីរបស់ Vinicius Junior, Luka Modric និង Eden Hazard។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ3 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល