បាល់ទាត់អន្តរជាតិ
Barcelona លុត Cadiz 4-0 មុនជួប Bayern Munich នៅប្រកួតបន្ទាប់ (មានវីដេអូ)

កាលពីម្សិលមិញនេះ គឺជាការប្រកួតក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ La Liga រវាងក្លឹបអ្នកមានបុណ្យ Barcelona ជាមួយនឹង Cadiz CF។ ទម្រង់លេងដ៏ល្អរបស់ Barcelona បានធ្វើឲ្យពួកគេយកឈ្នះ Cadiz ក្នុងលទ្ធផល 4 ទល់នឹង 0។
នៅតង់ទីមួយនៃការប្រកួតរវាងក្រុមទាំងពីរ មិនមានការស៊ុតបញ្ចូលទីឡើយ ខណៈដែលក្លឹបអ្នកមានបុណ្យ Barcelona ដែលជាក្រុមភ្ញៀវហាក់ដូចជាមានការតានតឹងខ្លាំងក្នុងការចាប់ចំណុចខ្សោយរបស់ក្រុមម្ចាស់ផ្ទះដែលជាគូប្រកួត។
យ៉ាងណា នៅពេលចាប់ផ្ដើមតង់ទីពីរមកដល់ Barcelona ក៏ចាប់ផ្ដើមស៊ុតគ្រាប់បាល់បើកឆាកនៅនាទីទី 55 ដោយខ្សែបម្រើឆ្នើម Frenkie de Jong និងបន្តថែមមួយគ្រាប់ទៀតនៅនាទីទី 65 ដោយខ្សែប្រយុទ្ធ Robert Lewandowski។ បន្ទាប់ពីនោះនៅចុងម៉ោងនាទីទី 86 ខ្សែប្រយុទ្ធស្លាប Ansu Fati ក៏បានរកគ្រាប់បាល់បានមួយគ្រាប់ទៀត ហើយ Ousmane Dembele ក៏ស៊ុតចុងក្រោយ នៅនាទីទី 90+2 ផងដែរ។
យ៉ាងណាមិញ នៅប្រកួតបន្ទាប់របស់ក្លឹបអ្នកមានបុណ្យ Barcelona គឺជាការប្រកួតនៅក្របខណ្ឌ UEFA Champions League ដែលត្រូវជួបជាមួយក្រុមខ្លាំងមកពីអាឡឺម៉ង់ Bayern Munich និងត្រូវបានគេគិតថា គឺជាគូសងសឹកដែលអ្នកគាំទ្រចង់ឃើញ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី 13 ឈានចូលថ្ងៃទី 14 ម៉ោង 2:00 រំលងអាធ្រាត (ម៉ោងនៅកម្ពុជា)។
ទស្សនាវីដេអូហាយឡាយការប្រកួតរបស់ Barcelona និង Cadiz ខាងក្រោម៖
ដោយ: X-Sports