បាល់ទាត់អន្តរជាតិ
Rashford និង Jadon Sancho ត្រៀមទទួលការកោះហៅឲ្យចូលក្រុមជម្រើសជាតិអង់គ្លេសវិញ

ខ្សែប្រយុទ្ធ Marcus Rashford និង Jadon Sancho កំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការវិលត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសវិញ បន្ទាប់ពីខកខានអស់រយៈពេលជិតមួយឆ្នាំ។ អ្នកទាំងពីរបានលេងក្នុងការប្រកួតជាច្រើននៅព្រឹត្តិការណ៍យូរ៉ូ កាលពីឆ្នាំមុន ប៉ុន្តែពួកគេបានបរាជ័យក្នុងការបង្ហាញសមត្ថភាពនៅក្លឹប Manchester United នៅរដូវកាលបន្ទាប់។ ក្រោយមកទៀតពួកគេត្រូវបានលោក Gareth Southgate ជម្រុះចេញពីក្រុមជម្រើសជាតិអង់គ្លេស។
យ៉ាងណាមិញ អ្វីៗបានប្រសើរឡើងខ្លាំងសម្រាប់ Marcus Rashford និង Jadon Sancho នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag ហើយអ្នកទាំងពីរ បានក្លាយជាជម្រើស 11 នាក់ដំបូងសម្រាប់ក្រុម គ្រប់ប្រកួតរបស់បិសាចក្រហម។ Jadon Sancho រកបានពីរគ្រាប់ក្នុងការបង្ហាញខ្លួន 6 ប្រកួត ខណៈដែល Rashford រកបាន 3 គ្រាប់ និង Assists បានពីរដង។
ដោយគិតពីគុណសម្បត្តិកន្លងមក របាយការណ៍ពីកាសែត Daily Mail បានលើកឡើងថា កីឡាករពីររបស់ក្លឹបបិសាចក្រហម Manchester United គ្រោងនឹងត្រូវបានកោះហៅឲ្យចូលក្រុមតោកំណាចអង់គ្លេសវិញ សម្រាប់ជំនួប Nations League ជាមួយក្រុមជម្រើសជាតិអ៊ីតាលី និងអាឡឺម៉ង់នាពេលខាងមុខ។
ដោយឡែកសម្រាប់កីឡាករ Jarrod Bowen របស់ក្លឹប West Ham អាចនឹងត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិវិញ ដោយសារការចាប់ផ្តើមមិនសូវល្អរបស់គាត់ក្នុងរដូវកាលនេះ។ ខ្សែបម្រើស្លាប Jarrod Bowen មិនទាន់អាចរកគ្រាប់បាល់ និង Assists សូម្បីតែមួយ ក្នុងការប្រកួតបើកឆាក Premier League ចំនួនប្រាំមួយលើករបស់ក្លឹប West Ham។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona