បាល់ទាត់អន្តរជាតិ
បិសាចក្រហម បញ្ចេញតម្លៃលក់ Sancho ជាថ្មីម្ដងទៀត
ទោះជាពេលនេះ Jadon Sancho កំពុងខ្ចីជើងជាមួយ Borussia Dortmund ក៏ដោយ ក៏ក្លឹបបិសាចក្រហមនៅតែព្យាយាមស្វែងរកឱកាសក្នុងការលក់គាត់ចេញនាចុងបញ្ចប់នៃរដូវកាលនេះ។ ជាថ្មីម្ដងទៀត ក្លឹបបិសាចក្រហម Manchester United បានបញ្ចេញតម្លៃលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលទាបជាងតម្លៃដែលពួកគេចង់បានកាលពីមុន។
យោងតាមសេចក្ដីរាយការណ៍ពី Football Insider បានឲ្យដឹងថា ខ្សែប្រយុទ្ធស្លាបវ័យ 23 ឆ្នាំរូបនេះ ត្រូវបានបិសាចក្រហមចង់លក់ទៅឲ្យក្លឹប Borussia Dortmund ចន្លោះពី 40 ទៅ 50 លានផោនប៉ុណ្ណោះ ដែលនេះគឺជាចំនួនតិចជាង 85 លានអឺរ៉ូ ដែល Manchester United បានទិញគាត់ពី Borussia Dortmund នារដូវក្តៅឆ្នាំ 2021។
គេបានដឹងថា នៅមុននេះបន្តិច ប្រធានផ្នែកកីឡារបស់ក្លឹប Borussia Dortmund លោក Sebastian Kehl បានឲ្យដឹងថា ក្លឹបរបស់លោកនឹងទទួលយកជម្រើសទិញយក Jadon Sancho មកវិញ ដែលវាអំណោយផលដល់ផ្នែកសេដ្ឋកិច្ចសម្រាប់ក្លឹប ស្របពេលដែលខ្សែប្រយុទ្ធស្លាបរូបនេះនៅតែមានទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត