Connect with us

បាល់ទាត់អន្តរជាតិ

Dortmund បដិសេធ​មិន​ទិញ​ផ្ដាច់​កុងត្រា​របស់ Jadon Sancho ពី​បិសាចក្រហម

Published

on

ក្លឹប Borussia Dortmund ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​មាន​គម្រោង​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា​លើ Jadon Sancho វិញ​ឡើយ នៅ​រដូវក្តៅ​ខាង​មុខ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្លឹប​យក្ស​របស់​អាឡឺម៉ង់​មួយ​នេះ ចង់​ទទួល​បាន​ជម្រើស​ខ្ចីជើង​បន្ថែម​ទៀត​ពី Manchester United។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 23 ឆ្នាំ​រូបនេះ​បាន​ត្រឡប់​មក Borussia Dortmund វិញ ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែ​មករា​កន្លង​ទៅ ហើយ​គិត​ចាប់​តាំង​ពី​ពេល​នោះ​មក​គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន 8 ប្រកួត​ហើយ។ ថ្វី​ត្បិតតែ​មាន​ទម្រង់​លេង​ល្អ​ជាង​ពេល​នៅ​បិសាចក្រហម ប៉ុន្តែ Jadon Sancho មិន​មាន​ភាព​លេច​ធ្លោរ​ដូច​ពេល​ដែល​គាត់​លេង​ឲ្យ Dortmund ចន្លោះ​ពី​ឆ្នាំ 2017–2021 ឡើយ។

Jadon Sancho នឹង​ត្រឡប់​ទៅ Man United វិញ​នៅ​រដូវ​ក្តៅនេះ​ហើយ​គាត់​នៅ​សល់​កុងត្រា​រយៈ​ពេល 2 ឆ្នាំ​ទៀត​ជា​មួយ​បិសាចក្រហម។ ខ្សែប្រយុទ្ធ​រូបនេះ​ទំនង​ជា​មិនមាន​ឱកាស​លេង ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Erik ten Hag ឡើយ ហើយ​យោងតាម​របាយការណ៍​ពី HITC បាន​ឲ្យ​ដឹង​ថា Man United ចង់​លក់ Sancho នៅ​រដូវក្តៅ​នេះ ហើយ​បិសាចក្រហម​នឹង​ត្រូវ​ជួប​ពិភាក្សា​ជាមួយ Dortmund មុន​ដំបូង​គេ។

ផ្ទុយ​មក​វិញ របាយការណ៍​ដដែល​នេះ​ដែរ​បាន​អះអាង​ថា Borussia Dortmund មិន​មាន​គម្រោង​ចុះ​ហត្ថលេខា​ទិញ​ផ្ដាច់​កុងត្រា Sancho នោះ​ទេ​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​ពួក​គេ​ចង់​បាន​ជម្រើស​ដោយ​ការ​បន្ត​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ មួយ​រដូវកាល​ទៀត។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២