បាល់ទាត់អន្តរជាតិ
Koulibaly ប្រាប់ឈ្មោះកីឡាករពីររូបដែលជម្រុញទឹកចិត្តគាត់កាលពីកុមារភាព

ខ្សែការពារ Kalidou Koulibaly របស់ក្លឹបតោខៀវ Chelsea បានប្រាប់ឈ្មោះអតីតខ្សែការពារកណ្តាលពីររូបដែលមាន Marcel Desaily ជាអតីតខ្សែការពាររបស់ក្លឹបតោខៀវ និងខ្សែការពារ Lillian Thuram របស់ Juventus ដែលកីឡាករទាំងពីរនាក់នេះ បានជម្រុញទឹកចិត្ត និងការព្យាយាមក្នុងអាជីពបាល់ទាត់របស់គាត់។
ជាការពិតណាស់ បច្ចុប្បន្ននេះខ្សែការពារសញ្ជាតិសេណេហ្គាល់កាត់បារាំង Koulibaly កំពុងត្រូវបានគេចាត់ទុកថា ជាខ្សែការពារឆ្នើមមួយរូបរបស់ពិភពលោក។ ខ្សែការពាររូបនេះឡើងជើងខ្លាំងនៅពេលដែលគាត់លេងឲ្យក្លឹប Napoli និងធ្លាប់មានតម្លៃខ្លួនរហូតដល់ 75 លានអឺរ៉ូផងដែរ នៅអំឡុងឆ្នាំ 2019។
នៅក្នុងបទសម្ភាសន៍មួយមុនពេលការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម Crystal Palace នៅចុងសប្តាហ៍នេះ Koulibaly បាននិយាយពីកីឡាករដែលគាត់ចូលចិត្តមើលកាលពីក្មេងគឺ Desaily និង Thuram។ នៅពេលសួរអំពីកីឡាករដែលជម្រុញទឹកចិត្តគាត់កាលពីក្មេង ពេលនោះគាត់បានប្រាប់ថា៖ “Marcel Desaily និង Lilian Thuram”។
ប្រភព: Dailypost NG