បាល់ទាត់អន្តរជាតិ
Jorginho ប្រាប់ឈ្មោះប្រទេសមួយដែលគាត់គាំទ្រ និងចង់ឲ្យឈ្នះពាន World Cup ឆ្នាំនេះ
ខ្សែបម្រើ Jorginho របស់ក្លឹបតោខៀវ Chelsea បានប្រាប់ឈ្មោះក្រុមជម្រើសជាតិប្រេស៊ីលថា ជាប្រទេសដែលគាត់នឹងគាំទ្រក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាឆ្នាំនេះ ខណៈដែលគាត់ក៏មានជាប់សញ្ជាតិប្រេស៊ីលផងដែរ។
Jorginho កើតនៅ Imbituba ក្នុងរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ប៉ុន្តែក្រុមគ្រួសាររបស់គាត់បានផ្លាស់ទៅប្រទេសអ៊ីតាលីនៅពេលគាត់មានអាយុ 15 ឆ្នាំ។ គាត់មានសញ្ជាតិកំណើតជាជនជាតអ៊ីតាលីតាមរយៈជីតារបស់គាត់។
យ៉ាងណាមិញ Jorginho មិនបានធ្វើដំណើរទៅប្រទេសកាតាឆ្នាំនេះឡើយ ព្រោះក្រុមជម្រើសជាតិអ៊ីតាលីរបស់គាត់មិនអាចដណ្ដើមកៅអីនៃព្រឹត្តិការណ៍ World Cup ឆ្នាំនេះនៅប្រទេសកាតាបាន។ ក្រុមជម្រើសជាតិអ៊ីតាលីបានបរាជ័យយ៉ាងគួរឲ្យអាម៉ាស់ក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ 2022 បន្ទាប់ពីបានចាញ់ចំណាត់ថ្នាក់កំពូលក្នុងពូល C ក្រោមស្នាដៃស្វីសអំឡុងពេលប្រកួតជម្រុះ។
ក្រោយមកអ៊ីតាលីត្រូវបានតម្រូវឲ្យចូលរួមប្រកួតវគ្គ Playoff ដែលពួកគេបានប៉ះជាមួយនឹង North Macedonia។ យ៉ាងណាក្រុមជម្រើសជាតិអ៊ីតាលីបានធ្លាក់ ក្រោយចាញ់ North Macedonia ក្នុងលទ្ធផល 1-0។
ថ្លែងក្នុងគេហទំព័រ Football Daily ខ្សែបម្រើ Jorginho បាននិយាយថា៖ “ខ្ញុំប្រាថ្នាថាខ្ញុំអាចនៅទីនោះ (World Cup) ប៉ុន្តែជាអកុសល ពួកយើងមិនទៅទីនោះទេ។ ដូច្នេះប្រាកដណាស់ ប្រេស៊ីល… ខ្ញុំនឹងលើកទឹកចិត្តពួកគេ ហើយចាំមើលថា នឹងមានអ្វីកើតឡើង”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ5 days ago
Man Utd កំពុងតាមប្រមាញ់ខ្សែបម្រើមួយរូបរបស់ក្លឹប Bayern Munich
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid សុខចិត្តចំណាយប្រាក់ដើម្បីនាំយក Alexander-Arnold មកទឹកដីអេស្ប៉ាញឲ្យបានមុនបិទរដូវកាលនេះ