បាល់ទាត់អន្តរជាតិ
ការប្រកួតជាមួយ Manchester City សប្ដាហ៍នេះ អាចនឹងមិនមានវត្តមានរបស់ Anthony Martial និង Marcus Rashford
ក្លឹបបិសាចក្រហម Manchester United អាចនឹងគ្មានខ្សែប្រយុទ្ធ Anthony Martial និង Marcus Rashford សម្រាប់ការប្រកួតនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដែលត្រូវតទល់នឹងក្រុមខ្លាំង Manchester City។
យ៉ាងណាមិញ Martial បានខកខានការប្រកួតចំនួន 5 លើកចុងក្រោយរបស់ Manchester United ដោយសារតែបញ្ហារបស់កជើង ខណៈដែល Rashford ក៏មានរបួសសរសៃពួរ ហើយត្រូវសម្រាក 3 សប្តាហ៍។
អ្នកគាំទ្ររំពឹងថា ការសម្រាកមួយរយៈពីការប្រកួតលីគ នឹងផ្តល់ឱកាសល្អដល់ខ្សែប្រយុទ្ធទាំងពីរក្នុងការជាសះស្បើយ និងត្រឡប់មកហ្វឹកហាត់វិញ ប៉ុន្តែបើយោងតាមកាសែត The Times បានអះអាងថា Anthony Martial និង Marcus Rashford មិនទាន់បានត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញនៅឡើយទេ។
ជាលទ្ធផល ទាំង Martial និង Rashford នៅតែមានការសង្ស័យមិនច្បាស់លាស់ សម្រាប់ការប្រកួតទល់នឹងក្រុម Manchester City ហើយអាចនឹងបង្ខំឲ្យលោក Erik ten Hag ប្រើប្រាស់ទម្រង់លេងរបស់ក្រុមស្រដៀងគ្នាទៅនឹងការប្រកួតដែលពួកគេបានយកឈ្នះ Sheriff 2-0 ក្នុងការប្រកួត Europa League កាលពី 2 សប្តាហ៍មុន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ