Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​បន្ត​កុងត្រា​ថ្មី ដើម្បី​ចង​ជើង Aaron Ramsdale

Published

on

ក្លឹប​កាំភ្លើងធំ Arsenal ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ផ្តល់​រង្វាន់​ដល់ Aaron Ramsdale និង​ការ​បន្ត​ថ្មី​រយៈពេល​វែង​ដែល​មាន​ការ​កែប្រែ​ប្រាក់​ពលកម្ម ក៏​ដូច​ជា​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​ក្លាយ​ជា​អ្នក​ចាំទី​ដៃ​ទី​មួយ ដោយ​ដណ្ដើម​តំណែង​របស់ Bernd Leno បន្ទាប់​ពី​គាត់​បាន​ផ្ទេរ​ពី​ក្លឹប Sheffield United ត្រឹម​តែ​រយៈពេល​មួយ​រដូវកាល​តែ​ប៉ុណ្ណោះ។

Aaron Ramsdale បាន​រក្សា Clean Sheet ចំនួន 14 ដង​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ក្នុង​រដូវ​កាល​ឆ្នាំ 2021-2022 នេះ និង​មាន 12 Clean Sheet ​នៅ Premier League ខណៈ​ដែល​បច្ចុប្បន្ន​ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស​ដែល​មាន 27 ពិន្ទុ ដោយ​ឈ្នះ​ក្រុម​លេខ​ពីរ Manchester City ចំនួន 4 ពិន្ទុ។

កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ បាន​ក្លាយ​ជា​កីឡាករ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​របស់​ក្លឹប​កាំភ្លើងធំ​នា​ពេល​បច្ចុប្បន្ន។ ដូចគ្នា​នេះ​ដែរ Aaron Ramsdale បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល 4 ឆ្នាំ​នៅ​ពេល​គាត់​មក​ដល់ Emirates កាល​ពី​រដូវ​ក្តៅ​ឆ្នាំ 2021 ហើយ​កុងត្រា​នោះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 30 ខែ​មិថុនា ឆ្នាំ 2025។

យោងតាម The Athletic បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ Arsenal ចង់​លើក​ទឹកចិត្ត​បន្ថែម​ទៀត​ដល់ Ramsdale ដោយ​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ចព្រមព្រៀង​នៃ​ការ​បន្ត​កុងត្រា​ថ្មី​លើ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់។ ទន្ទឹម​នឹង​នេះ​ដែរ កុងត្រា​ថ្មីក៏​មាន​ប្រយោជន៍​ដល់​ការ​​ចង​ជើង​កីឡាករ​រូប​នេះ​ឲ្យ​នៅ​ជា​មួយ​ពួក​គេ​បាន​យូរ​ថែម​ទៀត​ផង។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២