បាល់ទាត់អន្តរជាតិ
AC Milan ត្រៀមនាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀតនៅខែមករាខាងមុខនេះ
ក្លឹបម្ចាស់ជើងឯកអ៊ីតាលី AC Milan ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅនៃការផ្ទេរដ៏គួរឲ្យចាប់អារម្មណ៍មួយនៅខែមករា ឆ្នាំ 2023 ខាងមុខនេះ ដែលគោលដៅនោះជាខ្សែប្រយុទ្ធរបស់ក្លឹប PSV Eindhoven គឺកីឡាករ Cody Gakpo។
យ៉ាងណាមិញរយៈពេលស្ទើរតែពេញមួយរដូវក្ដៅទៅហើយដែល Cody Gakpo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីក្លឹបហូឡង់បច្ចុប្បន្នរបស់គាត់ ខណៈដែលក្លឹបធំៗជាច្រើនកំពុងសង្កេតមើលពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្សែប្រយុទ្ធរូបនេះ។
ទោះបីជាមានការតាមរំខានពីពាក្សចចាមអារ៉ាមនៃការផ្ទេរដ៏ច្រើនកន្លងមកក៏ដោយ កីឡាករវ័យ 23 ឆ្នាំរូបនេះនៅតែអាចចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងស្ថិតិដ៏ល្អ ដោយស៊ុតបញ្ចូលទីបាន 12 គ្រាប់ និង 8 Assists ក្នុងការបង្ហាញខ្លួនត្រឹមតែ 17 ប្រកួតប៉ុណ្ណោះនៅគ្រប់ការប្រកួតប្រជែងទាំងអស់របស់ក្លឹប។
យោងតាមរបាយការណ៍ចុងក្រោយមួយពី Fichajes បានលើកឡើងថា ក្លឹប AC Milan នឹងរៀបចំការផ្ទេរមួយដើម្បីនាំយក Cody Gakpo ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរការនៅខែមករា ឆ្នាំ 2023។ ស្របពេលជាមួយគ្នានេះដែរ មិនមែនមានតែ AC Milan មួយប៉ុណ្ណោះទេ ដែលដាក់គម្រោងចង់បាន Gakpo ដោយក្លឹបផ្សេងទៀតដូចជា Manchester United, Real Madrid និង Leeds United ក៏ចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិហូឡង់រូបនេះដែរ ហើយតម្លៃផ្ទេរត្រូវបានគេគិតថា នឹងមានតម្លៃលើសពី 50 លានអឺរ៉ូ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
តែតចូលមួយគ្រាប់ហើយ Gabriel Magalhaes ឆ្លៀតអបអរឌឺខ្សែប្រយុទ្ធរបស់ក្លឹប Sporting CP
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti