បាល់ទាត់អន្តរជាតិ
Messi រឺ Cristiano Ronaldo? តើកីឡាកររូបណាជានិមិត្តរូបរបស់ Nuno Mendes?

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់ Nuno Mendes ត្រូវបានគេចាត់ទុកថា គឺជាខ្សែការពារវ័យក្មេងល្អបំផុតនាពេលបច្ចុប្បន្ន ខណៈដែលកីឡាកររូបនេះទើបតែមានវ័យ 20 ឆ្នាំតែប៉ុណ្ណោះ។ Nuno Mendes ក៏ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀត ដែលត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងបំផុត ព្រោះគាត់លេងនៅក្រុមជម្រើសជាតិជាមួយ Cristiano Ronaldo និងលេងនៅក្លឹបយក្សបារាំង PSG ជាមួយ Lionel Messi។
យ៉ាងណា Mendes ក៏បានបង្ហើបដែរថា ការលេងជាមួយតារាឆ្នើមទាំងពីរនេះ គឺជាក្ដីសុបិនរបស់ខ្លួន ហើយក៏ជាក្ដីស្រមៃនៃការចង់បានរបស់កីឡាករជាច្រើនទៀតផងដែរ។ ដូចគ្នានេះដែរ Nuno Mendes មិនបានជ្រើសរើសកីឡាករណាម្នាក់ល្អជាងគេឡើយ ក្នុងចំណោម Cristiano Ronaldo និង Lionel Messi ដោយនិយាយថា គាត់ស្រឡាញ់អ្នកទាំងពីរដូចគ្នា។
នៅក្នុងបទសម្ភាសន៍មួយជាមួយ Le Parisien ខ្សែការពារ Nuno Mendes ត្រូវបានគេសួរឲ្យជ្រើសរើសរវាង Cristiano Ronaldo ដែលជាមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ និង Lionel Messi ជាមិត្តរួមក្រុមនៅក្លឹបបារាំង PSG។ ពេលនោះខ្សែការពារឆ្វេងរូបនេះបានឆ្លើយតបថា៖ “Idol របស់ខ្ញុំនៅលើទីលានប្រកួតត្រូវតែជាកីឡាករដែលលេងតំណែងដូចខ្ញុំដែរ។ ខ្ញុំស្រឡាញ់ Cristiano Ronaldo និង Lionel Messi ដូចគ្នា ប៉ុន្តែ Idol របស់ខ្ញុំគឺ Jordi Alba”។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona