Connect with us

បាល់ទាត់អន្តរជាតិ

Nuno Mendes វិល​ចូល​ទីលាន​ហ្វឹក​ហាត់​វិញ ក្រោយ​ខកខាន​មិន​បានលេង​សូម្បី​មួយ​ប្រកួត​នៅ​រដូវកាល​នេះ

Published

on

ខ្សែ​ការពារ Nuno Mendes របស់​ក្លឹប​យក្ស​បារាំង PSG ដែល​មិន​ទាន់​បាន​ចូល​លេង​សូម្បី​តែ​មួយ​ប្រកួត ក្នុង​រដូវកាល​នេះ គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​នៅ​រដូវកាល​នេះ​មក។ ខ្សែការពារ​ស្លាប​រូប​នេះ បានជួប​ប្រទះ​នឹង​របួស​ត្រគាក​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​អវត្តមាន​តាំង​ពី​ចុង​ខែ​មេសា ឆ្នាំ​មុន​មក​ម្ល៉េះ។

ទោះ​ជា​យ៉ាង​ណា យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Le Parisien បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​ស្លាប​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​ឱកាស​ត្រឡប់​ចូល​​ទីលាន​ប្រកួត​បាន​វិញ ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​ទៀត។ គាត់​អាច​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ជុំ​ទី 23 នៃ​ក្របខណ្ឌ Ligue 1 ទល់​នឹង Rennes ថ្ងៃ​ទី 25 ខែ​កុម្ភៈ​ខាង​មុខ។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​បាន​បង្ហាញ​ខ្លួន​ចំនួន 32 ប្រកួត ដោយ​ស៊ុត​បញ្ចូលទី​បាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 7 ដង។ ខ្សែការពារ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ធ្លាប់​ជា​កីឡាករ​ដ៏​សំខាន់​របស់ PSG ពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន Messi និង Neymar Jr នៅ​ទីនោះ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២