បាល់ទាត់អន្តរជាតិ
Nuno Mendes នឹងខកខានការប្រកួត World Cup ទាំងអស់ដែលនៅសល់

របាយការណ៍ជាច្រើនកាលពីពេលថ្មីៗចុងក្រោយនេះ បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Nuno Mendes នឹងត្រូវអវត្តមានក្នុងការប្រកួត World Cup ទាំងអស់របស់ខ្លួនដែលនៅសល់។
យ៉ាងណាមិញចាប់តាំងពីត្រូវបានប្រូម៉ូតឲ្យឡើងមកលេងនៅឈុតធំរបស់ Sporting Lisbon កាលពីឆ្នាំ 2020 មក Nuno Mendes បានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស និងត្រូវបានគេមើលឃើញថា គាត់គឺជាខ្សែការពារឆ្វេងដ៏ល្អបំផុតម្នាក់នៅក្នុងពិភពបាល់ទាត់។
Nuno Mendes កាន់តែមានទម្រង់លេងល្អទ្វេដងនៅពេលផ្ទេរមកទឹកដីបារាំងជាមួយក្លឹប Paris Saint-Germain កាលពីឆ្នាំ 2021។ ទាំងនេះបាននាំឲ្យកីឡាករវ័យ 20 ឆ្នាំរូបនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមជម្រើសជាតិព័រទុយហ្គាល់ និងទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីលោក Fernando Santos។
ថ្វីត្បិតតែមិនមានវត្តមានក្នុងអំឡុងពេលនៃការប្រកួតបើកឆាកទល់នឹងហ្គាណាក៏ដោយ Nuno Mendes ត្រូវបានក្លាយជាជម្រើសដំបូងក្នុងជំនួបជាមួយអ៊ុយរូហ្គាយកាលពីដើមសប្តាហ៍នេះ។ គួរឲ្យសោកស្ដាយក្នុងការប្រកួតនោះ រូបគេលេងបានត្រឹមតែ 42 នាទីប៉ុណ្ណោះ ហើយក៏ត្រូវប្ដូរចេញដោយសាររបួសភ្លៅ និងបានដើរចេញពីទីលានតែម្ដង។
ទោះបីជាភាពធ្ងន់ធ្ងរនៃរបួសរបស់ Nuno Mendes មិនទាន់ត្រូវបានបញ្ជាក់ដោយសហព័ន្ធបាល់ទាត់របស់ព័រទុយហ្គាល់ក៏ដោយ មានការរាយការណ៍ជាច្រើនបានឲ្យដឹងថា ខ្សែការពារឆ្វេងរូបនេះនឹងមិនអាចលេងបានរហូតដល់ចប់ព្រឹត្តិការណ៍ World Cup នៅកាតាតែម្ដង។ លើសពីនេះទៀត អ្នកកាសែតអ៊ីតាលី Fabrizio Romano ក៏បានបង្ហាញដែរថា Mendes នឹងត្រូវចំណាយពេលដើម្បីជាសះស្បើយពីបញ្ហាភ្លៅរហូតដល់ដើមសប្តាហ៍នៃឆ្នាំ 2023 ឯណោះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល
-
បាល់ទាត់អន្តរជាតិ2 days ago
មុនប៉ះគ្នាជាមួយហង្សក្រហម Cristian Romero ប្រាប់ឈ្មោះខ្សែការពារម្នាក់ ដែលល្អជាង Van Dijk
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាការិនីស្រស់ស្អាត Maria Markovic ប្រាប់ឈ្មោះកីឡាករល្អបំផុតរវាង Cristiano Ronaldo និង Lionel Messi