បាល់ទាត់អន្តរជាតិ
Juventus ធ្លាក់ចេញពី UEFA Champions League បន្ទាប់ពីចាញ់ Benfica 4-3 (មានវីដេអូ)

ក្ដីសង្ឃឹមចុងក្រោយរបស់ក្លឹបសេះបង្កង់ Juventus បានក្លាយទៅជាឥតន័យ ខណៈដែលក្លឹបយក្សអ៊ីតាលីមួយនេះ បានធ្លាក់ចេញពីក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីចាញ់ Benfica ក្នុងលទ្ធផល 4-3 ក្នុងពូល H កាលពីរំលងអាធ្រាតយប់មិញនេះ ដែលការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Estadio da Luz។
នៅក្នុងពូល H ដូចគ្នាដែរនោះ Paris Saint-Germain បានយកឈ្នះក្លឹប Maccabi Haifa ក្នុងលទ្ធផល 7 ទល់នឹង 2 ធ្វើឲ្យពួកគេមានពិន្ទុស្មើគ្នាជាមួយនឹង Benfica ដែលមានន័យថា ក្រុមទាំងពីរនោះនឹងដឹកដៃគ្នាឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ។
ជាមួយគ្នានេះដែរ ក្រុមរបស់លោក Allegri នៅសល់ប្រកួតចុងក្រោយមួយទៀត ដែលត្រូវប៉ះក្លឹបយក្សបារាំង Paris Saint-Germain ប៉ុន្តែវាជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះសម្រាប់ក្របខណ្ឌ UEFA Champions League។ យ៉ាងណាក្ដីមួយប្រកួតចុងក្រោយរបស់ Juventus និង Maccabi Haifa គឺជាការកាត់សេចក្ដីរកក្រុមដែលមានឱកាសទៅលេងនៅ UEFA Europa League។
ទស្សនាវីដេអូហាយឡាយការប្រកូតរវាង Juventus និង Benfica ខាងក្រោមនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល