បាល់ទាត់អន្តរជាតិ
Xavi លើកឡើងថា យើងត្រូវបង្ហាញឲ្យគេដឹងថា ទោះធ្លាក់ចេញពី UCL ក៏យើងជាក្រុមដ៏ល្អមួយ

ក្លឹបអ្នកមានបុណ្យ Barcelona នឹងត្រូវជួបគ្នាជាថ្មីម្ដងទៀតជាមួយនឹងគូប្រជែងដ៏ជូរចត់របស់ខ្លួននារាត្រីនេះ ដែលជាការប្រកួតនៅក្នុងក្របខណ្ឌ UEFA Champions League។ បច្ចុប្បន្ន Barcelona កំពុងមានភាគរយខ្ពស់បំផុតដែលអាចនឹងត្រូវធ្លាក់ទៅលេងនៅ UEFA Europa League ព្រោះពួកគេមានត្រឹមតែ 4 ពិន្ទុប៉ុណ្ណោះនៅក្នុងពូល C។
យ៉ាងណាមុនការប្រកួតមកដល់លោក Xavi Hernandez ដែលជាគ្រូបង្វឹកបាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ “យើងត្រូវតែបង្ហាញឲ្យដឹងថា ទោះបីជាយើងធ្លាក់ចេញពី UEFA Champions League ក៏យើងនៅតែជាក្រុមដ៏ល្អមួយ ហើយយើងអាចប្រកួតប្រជែងជាមួយនឹងក្រុមល្អៗផ្សេងទៀត”។
កាលពីប្រកួតក្រៅដីនៅកីឡាដ្ឋាន Allianz Arena ក្លឹប Barcelona ត្រូវបាន Bayern Munich យកឈ្នះក្នុងលទ្ធផល 2 ទល់នឹង 0 ក្នុងការប្រកួតកាលពីខែមុន ដែលលទ្ធផលនោះដែរលោក Xavi Hernandez បានចាត់ទុកថា វាជាសំណាងមិនល្អរបស់ក្រុមខ្លួន ហើយក្រុមរបស់លោកពិតជាធ្វើបានល្អហើយ។ ក្នុងចំណោមបួនប្រកួតនៅក្នុងពូល C នៃក្របខណ្ឌ UEFA Champions League រដូវកាលនេះ Barcelona ឈ្នះបានតែមួយប្រកួតប៉ុណ្ណោះ។
ប្រភព: Businesslive
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ